1. ពេលបច្ចាមិត្តរបស់កុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធបេនយ៉ាមីន ឮថា ពួកឈ្លើយដែលត្រឡប់មកវិញ នាំគ្នាសង់ព្រះវិហារថ្វាយព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល
2. នោះពួកគេនាំគ្នាមកជួបលោកសូរ៉ូបាបិល និងអស់លោកជាមេក្រុមគ្រួសារ ហើយជម្រាបថា៖ «ពួកយើងចង់សាងសង់ជាមួយអស់លោក ដ្បិតពួកយើងក៏គោរពបម្រើព្រះជាម្ចាស់ ជាព្រះរបស់អស់លោក ដូចជាអស់លោកដែរ ព្រមទាំងថ្វាយយញ្ញបូជាចំពោះព្រះអង្គ តាំងពីជំនាន់ដែលព្រះចៅអេសារ-ហាដោន ជាស្ដេចស្រុកអាស្ស៊ីរី នាំពួកយើងមកទីនេះ»។
3. ប៉ុន្តែ លោកសូរ៉ូបាបិល លោកយេសួរ និងអស់លោកឯទៀតៗ ជាមេក្រុមគ្រួសារនៃជនជាតិអ៊ីស្រាអែល ឆ្លើយទៅពួកគេថា៖ «អស់លោកមិនត្រូវចូលរួមជាមួយពួកយើង ក្នុងការសាងសង់ព្រះដំណាក់ថ្វាយព្រះរបស់ពួកយើងទេ មានតែពួកយើងប៉ុណ្ណោះដែលត្រូវសង់ថ្វាយព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដូចព្រះចៅស៊ីរូស ជាស្ដេចស្រុកអាស្ស៊ីរី បានបញ្ជាដល់ពួកយើង»។
4. ពេលនោះ អ្នកស្រុកនាំគ្នាធ្វើឲ្យប្រជាជនយូដាបាក់ទឹកចិត្ត ព្រមទាំងបំភ័យពួកគេមិនឲ្យសាងសង់ទៀត។
5. អ្នកស្រុកទាំងនោះបានសូកប៉ាន់ពួកទីប្រឹក្សារបស់ស្ដេច ឲ្យរារាំងគម្រោងការរបស់ជនជាតិយូដា តាំងពីរជ្ជកាលព្រះចៅស៊ីរូស រហូតដល់រជ្ជកាលព្រះចៅដារីយុស ជាស្ដេចស្រុកពែរ្ស។
6. នៅដើមរជ្ជកាលព្រះចៅអហាស៊ូរុស អ្នកស្រុកនោះបានផ្ញើសារមួយថ្វាយស្ដេច ដើម្បីចោទប្រកាន់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម។
7. នៅរជ្ជកាលព្រះចៅអើថាស៊ើកសេស ជាស្ដេចស្រុកពែរ្ស លោកប៊ីសឡាំ លោកមីត្រាដាត លោកតាបេល និងបក្សពួករបស់គេ ក៏បានសរសេរសារថ្វាយព្រះចៅអើថាស៊ើកសេសជាស្ដេចស្រុកពែរ្សដែរ។ សារនោះសរសេរជាអក្សរអារ៉ាម និងភាសាអារ៉ាម។
8. លោកទេសាភិបាលរេហ៊ូម និងលោកស៊ីមសៃ ជាលេខា ក៏បានសរសេរសារថ្វាយព្រះចៅអើថាស៊ើកសេសស្ដីអំពីក្រុងយេរូសាឡឹម។ សារនោះមានសេចក្ដីដូចតទៅ៖
9. «ទូលបង្គំយើងខ្ញុំ រេហ៊ូម ជាទេសាភិបាល និងស៊ីមសៃ ជាលេខា ព្រមទាំងសហការីគ្រប់រូបនៃតំបន់ឌីណា អផារសាថាក់ ថើផែល អផារ៉ាស អើកាវេ បាប៊ីឡូន ស៊ូសាន ដេហាវេ អេឡាំ