8. នៅឆ្នាំទីពីរ ក្នុងខែទីពីរ ក្រោយពួកគេវិលត្រឡប់មកដល់ព្រះដំណាក់នៃព្រះជាម្ចាស់ នៅក្រុងយេរូសាឡឹមវិញ លោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល លោកយេសួរ ជាកូនលោកយ៉ូសាដាក និងបូជាចារ្យឯទៀតៗជាបងប្អូនរបស់លោក ក្រុមលេវី ព្រមទាំងអស់អ្នកដែលត្រូវគេកៀរទៅជាឈ្លើយ ហើយវិលត្រឡប់មកក្រុងយេរូសាឡឹមវិញ ក៏នាំគ្នាចាប់ផ្ដើមសង់ព្រះដំណាក់។ ពួកគេចាត់តាំងក្រុមលេវី ដែលមានអាយុចាប់ពីម្ភៃឆ្នាំឡើងទៅ មើលខុសត្រូវលើការសាងសង់ព្រះដំណាក់របស់ព្រះអម្ចាស់។
9. លោកយេសួរ និងកូន ព្រមទាំងបងប្អូនរបស់លោក គឺមានលោកកាឌមាល និងកូនរបស់លោក ដែលមកពីអំបូរយូដា កូនចៅរបស់លោកហេណាដាដ ព្រមទាំងកូន និងក្រុមលេវីឯទៀតៗដែលជាបងប្អូនរបស់ពួកគេ រួមគ្នាត្រួតពិនិត្យមើលអស់អ្នកដែលសាងសង់ព្រះដំណាក់ព្រះជាម្ចាស់។
10. នៅពេលពួកជាងចាក់គ្រឹះព្រះវិហាររបស់ព្រះអម្ចាស់ គេសុំឲ្យអស់លោកបូជាចារ្យដែលស្លៀកសម្លៀកបំពាក់សម្រាប់ពិធីបុណ្យ នាំគ្នាមក ទាំងកាន់ត្រែ ហើយក្រុមលេវីដែលជាកូនចៅរបស់លោកអេសាភ កាន់ឈិង សម្រាប់ប្រគំភ្លេងសរសើរតម្កើងព្រះអម្ចាស់ ដូចព្រះបាទដាវីឌ ជាស្ដេចស្រុកអ៊ីស្រាអែលបានបង្គាប់ទុក។