54. កូនចៅរបស់លោកនេស៊ីយ៉ា កូនចៅរបស់លោកហាធីផា
55. កូនចៅពួកអ្នកបម្រើរបស់ព្រះបាទសាឡូម៉ូន គឺកូនចៅរបស់លោកសូថាយ កូនចៅរបស់លោកសូផេរេត កូនចៅរបស់លោកពេរូដា
56. កូនចៅរបស់លោកយ៉ាឡា កូនចៅរបស់លោកដារកុន កូនចៅរបស់លោកគីដេល
57. កូនចៅរបស់លោកសេផាធា កូនចៅរបស់លោកហាធីល កូនចៅរបស់លោកផូកេរេត ពីសេបែម និងកូនចៅរបស់លោកអាំម៉ូន។
58. សរុបទាំងអស់ក្រុមអ្នកបម្រើព្រះវិហារ និងកូនចៅពួកអ្នកបម្រើព្រះបាទសាឡូម៉ូនមាន ៣៩២នាក់។
59. រីឯអស់អ្នកដែលមកពីធេល-មែឡា ធេល-ហារេសា កេរូប-អដាន និងអ៊ីមមើរ ហើយពុំស្គាល់ញាតិសន្ដាន និងដូនតារបស់ខ្លួន ដើម្បីបញ្ជាក់ថា គេពិតជាជនជាតិអ៊ីស្រាអែលមែននោះគឺ
60. កូនចៅរបស់លោកដេឡាយ៉ា កូនចៅរបស់លោកថូប៊ីយ៉ា និងកូនចៅរបស់លោកនេកូដា ដែលមានចំនួន ៦៥២នាក់។