1. បន្ទាប់មក ខ្ញុំឮព្រះអង្គមានព្រះបន្ទូលយ៉ាងខ្លាំងៗថា៖ «អស់អ្នកដែលត្រូវធ្វើទោសក្រុងយេរូសាឡឹមអើយ ចូរនាំគ្នាកាន់អាវុធសម្រាប់ប្រល័យជីវិតចូលមក!»។
2. ពេលនោះ ខ្ញុំឃើញមានមនុស្សប្រាំមួយនាក់ចូលតាមទ្វារកំពែងខាងជើង ម្នាក់ៗកាន់អាវុធសម្រាប់ប្រហារជីវិត។ ក្នុងចំណោមអ្នកទាំងនោះ មានបុរសម្នាក់ពាក់អាវទេសឯកសុទ្ធ ស្ពាយប្រដាប់ប្រដាសរសេរនៅចង្កេះផង។ ពួកគេចូលមកឈរនៅខាងមុខអាសនៈលង្ហិន។
3. ពេលនោះ សិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែល ដែលស្ថិតនៅលើចេរូប៊ីន* ក៏អណ្ដែតឡើង ឆ្ពោះទៅមាត់ទ្វារព្រះដំណាក់។ ព្រះអម្ចាស់ត្រាស់ហៅបុរសដែលពាក់អាវទេសឯកសុទ្ធ និងស្ពាយប្រដាប់ប្រដាសម្រាប់សរសេរនោះមក