16. អ្នកដែលគេចខ្លួនរួច នាំគ្នារត់ទៅរស់នៅតាមភ្នំ ដូចព្រាបរស់នៅតាមជ្រលងភ្នំ។ ពួកគេទាំងអស់គ្នាស្រែកថ្ងូរ ព្រោះតែកំហុសដែលម្នាក់ៗបានប្រព្រឹត្ត។
17. ពួកគេអស់កម្លាំង ទន់ដៃទន់ជើង។
18. ពួកគេស្លៀកបាវកាន់ទុក្ខ ទាំងភ័យញ័ររន្ធត់ពួកគេបាក់មុខ ហើយកោរសក់ទាំងអស់គ្នា។
19. ពួកគេបាចប្រាក់របស់ខ្លួនចោលតាមផ្លូវមាសរបស់គេក៏អស់តម្លៃ។នៅថ្ងៃព្រះអម្ចាស់ទ្រង់ព្រះពិរោធប្រាក់ និងមាសពុំអាចរំដោះពួកគេឲ្យរួចខ្លួនឡើយ។ពួកគេក៏ពុំអាចយកមាសប្រាក់នេះទៅទិញអ្វីមកចំអែតក្រពះបានដែរដ្បិតមាស និងប្រាក់ ជាមូលហេតុនាំពួកគេឲ្យប្រព្រឹត្តអំពើបាប។
20. គ្រឿងអលង្ការធ្វើឲ្យពួកគេមានចិត្តអំនួតពួកគេយកគ្រឿងអលង្ការទាំងនោះទៅសូនធ្វើជារូបព្រះដ៏ចង្រៃ គួរស្អប់ខ្ពើម។ហេតុនេះហើយបានជាយើងធ្វើឲ្យគ្រឿងអលង្ការរបស់ពួកគេអស់តម្លៃ។
21. យើងនឹងបណ្ដោយឲ្យសាសន៍ដទៃរឹបអូសយកគ្រឿងអលង្ការទាំងនោះហើយឲ្យពួកចោរប្លន់យកជារបស់ជយភ័ណ្ឌព្រមទាំងប្រមាថរូបព្រះធ្វើពីគ្រឿងអលង្ការទាំងនោះទៀតផង។
22. ទោះបីមានចោរប្លន់ហើយប្រមាថសម្បត្តិក្នុងដំណាក់របស់យើងក្ដីក៏យើងមិនរវីរវល់ដែរ។
23. «ចូររៀបចំច្រវាក់ដ្បិតស្រុកនេះពោរពេញដោយអំពើឧក្រិដ្ឋទីក្រុងពោរពេញដោយអំពើឃោរឃៅ។
24. យើងនឹងនាំប្រជាជាតិដ៏សាហាវបំផុតឲ្យមករឹបអូសយកផ្ទះរបស់ពួកគេយើងនឹងបំបាក់អំនួតរបស់ពួកខ្លាំងពូកែហើយខ្មាំងនឹងប្រមាថទីសក្ការៈរបស់ពួកគេ។
25. ភយន្តរាយមកដល់ហើយ!ពួកគេប្រាថ្នាចង់បានសេចក្ដីសុខតែគ្មានសេចក្ដីសុខឡើយ!
26. មហន្តរាយកើតមានផ្ទួនៗគ្នាដំណឹងមិនល្អក៏លេចឮជាបន្តបន្ទាប់ដែរ។គេចង់ដឹងនិមិត្តហេតុអស្ចារ្យពីព្យាការី*ដ្បិតពួកបូជាចារ្យ*លែងទូន្មានពួកគេហើយពួកព្រឹទ្ធាចារ្យ*ក៏លែងផ្ដល់យោបល់អ្វីទៀតដែរ។
27. ស្ដេចកាន់ទុក្ខ មេដឹកនាំអស់សង្ឃឹមប្រជាជននៅក្នុងស្រុកបាក់ទឹកចិត្ត។យើងនឹងប្រព្រឹត្តចំពោះពួកគេតាមអំពើដែលពួកគេបានប្រព្រឹត្តយើងនឹងវិនិច្ឆ័យទោសពួកគេតាមការវិនិច្ឆ័យរបស់ពួកគេផ្ទាល់។ពេលនោះ ពួកគេនឹងដឹងថាយើងជាព្រះអម្ចាស់»។