14. សំឡេងត្រែលាន់ឮឡើង គ្រប់ៗគ្នាប្រុងប្រៀបខ្លួនជាស្រេច ប៉ុន្តែ គ្មាននរណាម្នាក់ចេញទៅច្បាំងទេ ដ្បិតមហន្តរាយនឹងកើតមានដល់ប្រជាជនទាំងអស់!
15. ខាងក្រៅ មានសង្គ្រាម ខាងក្នុងផ្ទះ មានជំងឺរាតត្បាត និងទុរ្ភិក្ស អ្នកនៅតាមស្រែចម្ការនឹងស្លាប់ដោយមុខដាវ រីឯអ្នកនៅក្នុងក្រុងនឹងត្រូវវិនាសដោយទុរ្ភិក្ស និងជំងឺរាតត្បាត។
16. អ្នកដែលគេចខ្លួនរួច នាំគ្នារត់ទៅរស់នៅតាមភ្នំ ដូចព្រាបរស់នៅតាមជ្រលងភ្នំ។ ពួកគេទាំងអស់គ្នាស្រែកថ្ងូរ ព្រោះតែកំហុសដែលម្នាក់ៗបានប្រព្រឹត្ត។
17. ពួកគេអស់កម្លាំង ទន់ដៃទន់ជើង។
18. ពួកគេស្លៀកបាវកាន់ទុក្ខ ទាំងភ័យញ័ររន្ធត់ពួកគេបាក់មុខ ហើយកោរសក់ទាំងអស់គ្នា។
19. ពួកគេបាចប្រាក់របស់ខ្លួនចោលតាមផ្លូវមាសរបស់គេក៏អស់តម្លៃ។នៅថ្ងៃព្រះអម្ចាស់ទ្រង់ព្រះពិរោធប្រាក់ និងមាសពុំអាចរំដោះពួកគេឲ្យរួចខ្លួនឡើយ។ពួកគេក៏ពុំអាចយកមាសប្រាក់នេះទៅទិញអ្វីមកចំអែតក្រពះបានដែរដ្បិតមាស និងប្រាក់ ជាមូលហេតុនាំពួកគេឲ្យប្រព្រឹត្តអំពើបាប។
20. គ្រឿងអលង្ការធ្វើឲ្យពួកគេមានចិត្តអំនួតពួកគេយកគ្រឿងអលង្ការទាំងនោះទៅសូនធ្វើជារូបព្រះដ៏ចង្រៃ គួរស្អប់ខ្ពើម។ហេតុនេះហើយបានជាយើងធ្វើឲ្យគ្រឿងអលង្ការរបស់ពួកគេអស់តម្លៃ។