1. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
2. «កូនមនុស្សអើយ! ចូរបែរមុខទៅរកភ្នំនៅស្រុកអ៊ីស្រាអែល ហើយថ្លែងពាក្យយើងឲ្យគេស្ដាប់។
3. ចូរពោលថា: ភ្នំទាំងឡាយនៅស្រុកអ៊ីស្រាអែលអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះជាអម្ចាស់! ដ្បិតព្រះជាអម្ចាស់មានព្រះបន្ទូលមកកាន់ភ្នំតូចធំ ព្រមទាំងជ្រោះ និងជ្រលងភ្នំទាំងអស់ដូចតទៅ “យើងមកដល់ហើយ យើងធ្វើឲ្យសង្គ្រាមកើតមានដល់អ្នករាល់គ្នា យើងនឹងកម្ទេចកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗរបស់អ្នករាល់គ្នា។
4. អាសនៈរបស់អ្នករាល់គ្នានឹងត្រូវអន្តរាយ ហើយកន្លែងដុតគ្រឿងក្រអូបរបស់អ្នករាល់គ្នា ក៏ត្រូវបាក់បែកអស់ដែរ។ យើងនឹងធ្វើឲ្យអ្នករាល់គ្នាមួយចំនួនធំ ដួលស្លាប់នៅមុខព្រះក្លែងក្លាយទាំងនោះ។
5. យើងនឹងយកសាកសពជនជាតិអ៊ីស្រាអែល ដាក់នៅមុខរូបព្រះក្លែងក្លាយរបស់ខ្លួន ហើយយើងធ្វើឲ្យឆ្អឹងរបស់អ្នករាល់គ្នា នៅរាយប៉ាយជុំវិញអាសនៈរបស់អ្នករាល់គ្នា។