1. «កូនមនុស្សអើយ ចូរយកដាវមួយយ៉ាងមុត មកធ្វើកាំបិតកោរ ហើយកោរសក់ និងកោរពុកមាត់ ពុកចង្ការបស់អ្នក រួចយកជញ្ជីងមកថ្លឹង បែងចែកជាច្រើនចំណែក។
2. ចូរយកមួយភាគបីទៅដុតកណ្ដាលទីក្រុង នៅពេលផុតកំណត់ថ្ងៃដែលអ្នកត្រូវឡោមព័ទ្ធទីក្រុងនោះ ចូរយកមួយភាគបីទៀតទៅកាប់នឹងដាវជុំវិញទីក្រុង ហើយបាចមួយភាគបីឲ្យប៉ើងទៅតាមខ្យល់។ យើងនឹងយកដាវដេញវាយពីក្រោយ។
3. ត្រូវយកមួយចំនួនតូចមកចងនឹងជាយសម្លៀកបំពាក់របស់អ្នក។
4. បន្ទាប់មក ចូរយកចំណែកខ្លះពីចំនួនតូចនោះបោះទៅក្នុងភ្លើង ហើយមានភ្លើងមួយចេញពីក្នុងនោះមកប្រឆាំងនឹងពូជពង្សអ៊ីស្រាអែលទាំងមូល»។
5. ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «នេះហើយក្រុងយេរូសាឡឹម! យើងបានដាក់ក្រុងនេះនៅកណ្ដាលប្រជាជាតិទាំងឡាយ និងមាននគរផ្សេងៗនៅជុំវិញ។
6. ប៉ុន្តែ អ្នកក្រុងយេរូសាឡឹមបានបះបោរប្រឆាំងនឹងវិន័យ និងច្បាប់របស់យើង គឺពួកគេអាក្រក់ជាងប្រជាជាតិ និងនគរទាំងប៉ុន្មានដែលនៅជុំវិញទៅទៀត ដ្បិតពួកគេបានបោះបង់ចោលវិន័យរបស់យើង ហើយមិនកាន់តាមច្បាប់របស់យើងទេ»។