27. ទឹកដីរបស់កុលសម្ព័ន្ធកាដនៅជាប់នឹងទឹកដីសាប់យូឡូន ចាប់ពីខាងកើតទៅខាងលិច។
28. ទឹកដីរបស់កុលសម្ព័ន្ធកាដ ជាព្រំដែនខាងត្បូងរបស់ស្រុក លាតសន្ធឹងចាប់ពីតាម៉ាររហូតដល់មេរីបានៅវាលរហោស្ថានកាដេស និងរហូតដល់ទឹកអូរ ដែលហូរចាក់ទៅក្នុងសមុទ្រមេឌីទែរ៉ាណេ។
29. នេះហើយជាទឹកដីដែលអ្នករាល់គ្នាត្រូវបែងចែក ដល់កុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល ដោយចាប់ឆ្នោតយកជាចំណែកមត៌ករបស់ពួកគេ -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
30. រីឯច្រកចូលទីក្រុងមានដូចតទៅ: កំពែងខាងជើងមានបណ្ដោយបួនពាន់ប្រាំរយហត្ថ។
31. នៅកំពែងនេះមានទ្វារក្រុងបី ដាក់ឈ្មោះតាមកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល គឺទ្វាររូបេន ទ្វារយូដា និងទ្វារលេវី។
32. កំពែងខាងកើតមានបណ្ដោយបួនពាន់ប្រាំរយហត្ថ មានទ្វារក្រុងបី គឺទ្វារយ៉ូសែប ទ្វារបេនយ៉ាមីន និងទ្វារដាន់។
33. កំពែងខាងត្បូងមានបណ្ដោយបួនពាន់ប្រាំរយហត្ថ មានទ្វារក្រុងបី គឺទ្វារស៊ីម្មាន ទ្វារអ៊ីសាខារ និងទ្វារសាប់យូឡូន។
34. កំពែងខាងលិចមានបណ្ដោយបួនពាន់ប្រាំរយហត្ថ មានទ្វារក្រុងបី គឺទ្វារកាដ ទ្វារអេស៊ើរ និងទ្វារណែបថាលី។
35. ប្រវែងជុំវិញមានទាំងអស់មួយម៉ឺនប្រាំបីពាន់ហត្ថ។ ចាប់ពីថ្ងៃនេះតទៅ ទីក្រុងនឹងមានឈ្មោះថា «ព្រះអម្ចាស់គង់នៅទីនេះ»។