អេសេ‌គាល 48:25-31 Khmer Standard Version (KHSV)

25. ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ​នៅ​ជាប់​នឹង​ទឹក​ដី​ស៊ីម្មាន ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។

26. ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន​នៅ​ជាប់​នឹង​ទឹក​ដី​អ៊ីសា‌ខារ ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។

27. ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​កាដ​នៅ​ជាប់​នឹង​ទឹក​ដី​សាប់យូ‌ឡូន ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។

28. ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​កាដ ជា​ព្រំ‌ដែន​ខាង​ត្បូង​របស់​ស្រុក លាត​សន្ធឹង​ចាប់​ពី​តាម៉ារ​រហូត​ដល់​មេរី‌បា​នៅ​វាល​រហោ‌ស្ថាន​កាដេស និង​រហូត​ដល់​ទឹក​អូរ ដែល​ហូរ​ចាក់​ទៅ​ក្នុង​សមុទ្រ​មេឌី‌ទែរ៉ាណេ។

29. នេះ​ហើយ​ជា​ទឹក​ដី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​បែង​ចែក ដល់​កុល‌សម្ព័ន្ធ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​ចាប់​ឆ្នោត​យក​ជា​ចំណែក​មត៌ក​របស់​ពួក​គេ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

30. រីឯ​ច្រក​ចូល​ទីក្រុង​មាន​ដូច​ត​ទៅ: កំពែង​ខាង​ជើង​មាន​បណ្ដោយ​បួន​ពាន់​ប្រាំ​រយ​ហត្ថ។

31. នៅ​កំពែង​នេះ​មាន​ទ្វារ​ក្រុង​បី ដាក់​ឈ្មោះ​តាម​កុល‌សម្ព័ន្ធ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​ទ្វារ​រូបេន ទ្វារ​យូដា និង​ទ្វារ​លេវី។

អេសេ‌គាល 48