12. ដូច្នេះ ពួកគេត្រូវទទួលដីដ៏សក្ការៈបំផុតនេះ ជាដីញែកថ្វាយព្រះអម្ចាស់ នៅជាប់នឹងដីរបស់ពួកលេវី។
13. ពួកលេវីនឹងទទួលដី ដែលនៅតាមបណ្ដោយព្រំប្រទល់ដីរបស់ពួកបូជាចារ្យ គឺបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ ទទឹងមួយម៉ឺនហត្ថដូចទំហំដីរបស់បូជាចារ្យដែរ។
14. ពួកគេមិនអាចលក់ដូរ ឬបង្វិលដីទាំងនេះទេ ព្រោះជាចំណែកល្អជាងគេដែលបានញែកថ្វាយព្រះអម្ចាស់។
15. ចំណែកឯដីដែលនៅសល់ មានទទឹងប្រាំពាន់ហត្ថ និងបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ ត្រូវចាត់ទុកជាដីសាមញ្ញធម្មតា សម្រាប់សង់ក្រុង ផ្ទះ និងវាលស្មៅ ទីក្រុងស្ថិតនៅចំកណ្ដាល។
16. ទីក្រុងនេះមានទំហំដូចតទៅ: ខាងជើងប្រវែងបួនពាន់ប្រាំរយហត្ថ ខាងត្បូងប្រវែងបួនពាន់ប្រាំរយហត្ថ ខាងកើតប្រវែងបួនពាន់ប្រាំរយហត្ថ ខាងលិចប្រវែងបួនពាន់ប្រាំរយហត្ថ។
17. ទីក្រុងនេះត្រូវមានវាលស្មៅពីររយហាសិបហត្ថខាងជើង ពីររយហាសិបហត្ថខាងត្បូង ពីររយហាសិបហត្ថខាងកើត ពីររយហាសិបហត្ថខាងលិច។