អេសេ‌គាល 48:1-10 Khmer Standard Version (KHSV)

1. ត​ទៅ​នេះ​ជា​ឈ្មោះ​កុល‌សម្ព័ន្ធ និង​ចំណែក​មត៌ក​របស់​គេ។ ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ដាន់​ស្ថិត​នៅ​ចុង​ខាង​ជើង​បំផុត គឺ​នៅ​តាម​បណ្ដោយ​ផ្លូវ​ពី​ហេតឡូន​ទៅ​ហា‌ម៉ាត់ ហាសា-‌អេណាន ព្រំ‌ប្រទល់​ដាម៉ាស គឺ​ទៅ​ដល់​ខាង​ជើង​ហា‌ម៉ាត់ លាត​សន្ធឹង​ចាប់​ពី​ទិស​ខាង​កើត ទៅ​ទិស​ខាង​លិច។

2. ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ​ស្ថិត​នៅ​ជាប់​នឹង​ទឹក​ដី​ដាន់ ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។

3. ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ណែប‌ថាលី​នៅ​ជាប់​នឹង​ទឹក​ដី​អេ‌ស៊ើរ ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។

4. ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​នៅ​ជាប់​នឹង​ទឹក​ដី​ណែប‌ថាលី ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។

5. ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​នៅ​ជាប់​នឹង​ទឹក​ដី​ម៉ាណា‌សេ ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។

6. ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​រូបេន​នៅ​ជាប់​នឹង​ទឹក​ដី​អេប្រាអ៊ីម ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។

7. ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​យូដា​នៅ​ជាប់​នឹង​ទឹក​ដី​រូបេន ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។

8. នៅ​ជាប់​នឹង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​យូដា ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច ត្រូវ​ញែក​ដី​មួយ​ចំណែក​ដែល​មាន​ទទឹង​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ ហើយ​មាន​បណ្ដោយ​ស្មើ​នឹង​ចំណែក​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​នីមួយៗ ដែល​រាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។ ទី‌សក្ការៈ​ត្រូវ​នៅ​ចំ​កណ្ដាល​ដី​នោះ។

9. ដី​ដែល​អ្នក​រាល់​គ្នា​ញែក​ថ្វាយ​ព្រះ‌អម្ចាស់ ត្រូវ​មាន​បណ្ដោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ ទទឹង​មួយ​ម៉ឺន​ហត្ថ។

10. ដី​ដ៏​សក្ការៈ​នេះ​ត្រូវ​ចែក​ឲ្យ​ពួក​បូជា‌ចារ្យ​ទុក​ជា​កម្មសិទ្ធិ គឺ​ខាង​ជើង​មាន​ប្រវែង​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ ខាង​លិច​មាន​ប្រវែង​មួយ​ម៉ឺន​ហត្ថ ខាង​កើត​មាន​ប្រវែង​មួយ​ម៉ឺន​ហត្ថ ខាង​ត្បូង​មាន​ប្រវែង​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ។ ទី‌សក្ការៈ​របស់​ព្រះ‌អម្ចាស់​ត្រូវ​នៅ​ចំ​កណ្ដាល។

អេសេ‌គាល 48