អេសេ‌គាល 45:21-25 Khmer Standard Version (KHSV)

21. នៅ​ថ្ងៃ​ទី​ដប់‌បួន​នៃ​ខែ​ទី​មួយ អ្នក​រាល់​គ្នា​ត្រូវ​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ចម្លង*។ បុណ្យ​នេះ​មាន​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ ហើយ​ក្នុង​អំឡុង​ពេល​នោះ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំបុ័ង​ឥត​មេ។

22. នៅ​ថ្ងៃ​នោះ មេ​ដឹក​នាំ​ត្រូវ​យក​គោ​បា​មួយ​មក​ធ្វើ​ជា​យញ្ញ‌បូជា​រំដោះ​បាប​ខ្លួន​ឯង​ផ្ទាល់ និង​បាប​របស់​ប្រជា‌ជន​ទាំង​មូល។

23. ក្នុង​អំឡុង​ពេល​បុណ្យ​ប្រាំ‌ពីរ​ថ្ងៃ​នោះ មេ​ដឹក​នាំ​ត្រូវ​យក​គោ​បា​ប្រាំ‌ពីរ និង​ចៀម​ឈ្មោល​ប្រាំ‌ពីរ​ដ៏​ល្អ​ឥត​ខ្ចោះ មក​ថ្វាយ​រៀង​រាល់​ថ្ងៃ ជា​តង្វាយ​ដុត​ទាំង​មូល ហើយ​រៀង​រាល់​ថ្ងៃ ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​យញ្ញ‌បូជា​លោះ​បាប​ផង។

24. សម្រាប់​គោ​មួយ ត្រូវ​យក​តង្វាយ​ម្សៅ​មួយ​ថាំង​មក​ថ្វាយ​ជា​មួយ រីឯ​ចៀម​ឈ្មោល​មួយ​ក៏​ត្រូវ​យក​តង្វាយ​ម្សៅ​មួយ​ថាំង​មក​ថ្វាយ​ជា​មួយ​ដែរ ហើយ​ម្សៅ​មួយ​ថាំង​ត្រូវ​លាយ​ប្រេង​ប្រាំ​មួយ​លីត្រ។

25. នៅ​ថ្ងៃ​ទី​ដប់​ប្រាំ ក្នុង​ខែ​ទី​ប្រាំ‌ពីរ នៅ​ពេល​បុណ្យ ត្រូវ​ថ្វាយ​យញ្ញ‌បូជា​លោះ​បាប ក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ថ្ងៃ ព្រម​ទាំង​តង្វាយ​ដុត និង​តង្វាយ​ម្សៅ​លាយ​ជា​មួយ​ប្រេង​ដូច​មុន​ដែរ»។

អេសេ‌គាល 45