អេសេ‌គាល 44:9-12 Khmer Standard Version (KHSV)

9. ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «មិន​ត្រូវ​ឲ្យ​ជន​បរទេស ដែល​ជា​សាសន៍​មិន​កាត់​ស្បែក និង​ជា​សាសន៍​មិន​គោរព​យើង ចូល​មក​ក្នុង​ទី‌សក្ការៈ​របស់​យើង​ឡើយ ទោះ​បី​អ្នក​នោះ​រស់​នៅ​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​ដោយ។

10. ក្នុង​គ្រា​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​វង្វេង​ចេញ​ឆ្ងាយ​ពី​យើង ទៅ​តាម​ព្រះ​ក្លែង‌ក្លាយ ពួក​លេវី​ក៏​បាន​បោះ​បង់​ចោល​យើង​ដែរ ហេតុ​នេះ ពួក​គេ​នឹង​ទទួល​ផល​វិបាក ព្រោះ​តែ​កំហុស​របស់​ខ្លួន។

11. ដូច្នេះ ពួក​គេ​គ្រាន់​តែ​មាន​មុខ‌ងារ​ជា​អ្នក​ជំនួយ​ការ​ក្នុង​ព្រះ‌ដំណាក់ គឺ​ត្រូវ​ប្រើ​គេ​ឲ្យ​យាម​ខ្លោង​ទ្វារ​បម្រើ​ប្រជា‌ជន ដោយ​សម្លាប់​សត្វ​ដែល​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​ផ្សេងៗ។

12. ដោយ​ពួក​គេ​បាន​ជួយ​ជ្រោម‌ជ្រែង​ប្រជា‌ជន ក្នុង​ការ​គោរព​បម្រើ​ព្រះ​ក្លែង‌ក្លាយ និង​នាំ​ប្រជា‌ជន​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប យើង​សុំ​ប្រកាស​យ៉ាង​ម៉ឺង‌ម៉ាត់​ថា ពួក​គេ​នឹង​ទទួល​ផល​វិបាក ព្រោះ​តែ​កំហុស​របស់​ខ្លួន​មិន​ខាន - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

អេសេ‌គាល 44