អេសេ‌គាល 44:13-17 Khmer Standard Version (KHSV)

13. ពួក​គេ​ពុំ​អាច​ចូល​មក​ជិត​យើង ដើម្បី​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ​បាន​ទេ ពួក​គេ​ក៏​មិន​អាច​ចូល​មក​ក្នុង​ទី‌សក្ការៈ ឬ​ទី‌សក្ការៈ​បំផុត​របស់​យើង​បាន​ដែរ។ ពួក​គេ​ត្រូវ​ទទួល​ផល​វិបាក ព្រោះ​តែ​អំពើ​ដ៏​អាម៉ាស់ និង​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

14. យើង​នឹង​ឲ្យ​ពួក​គេ​មើល​ថែ​ទាំ និង​បំពេញ​កិច្ចការ​បន្ទាប់‌បន្សំ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រះ‌ដំណាក់។

15. រីឯ​ក្រុម​បូជា‌ចារ្យ​លេវី ជា​កូន​ចៅ​របស់​លោក​សាដុក​វិញ ក្នុង​ពេល​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​វង្វេង​ចេញ​ឆ្ងាយ​ពី​យើង​នោះ ពួក​គេ​នៅ​តែ​បម្រើ​យើង​ក្នុង​ទី‌សក្ការៈ។ ដូច្នេះ ពួក​គេ​នឹង​ចូល​មក​បម្រើ​យើង ពួក​គេ​នឹង​ស្ថិត​នៅ​ក្បែរ​យើង ដើម្បី​ថ្វាយ​ខ្លាញ់ និង​ឈាម -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

16. អ្នក​ទាំង​នោះ​នឹង​ចូល​មក​ក្នុង​ទី‌សក្ការៈ​របស់​យើង ពួក​គេ​ចូល​មក​ក្បែរ​តុ​របស់​យើង ដើម្បី​បម្រើ​យើង និង​ធ្វើ​តាម​សេចក្ដី​ដែល​យើង​បង្គាប់។

17. ពេល​ចូល​មក​ដល់​ខ្លោង​ទ្វារ​នៃ​ទី‌លាន​ខាង​ក្នុង ពួក​គេ​ត្រូវ​ស្លៀក​សម្លៀក‌បំពាក់​ធ្វើ​ពី​ក្រណាត់​ទេស‌ឯក។ ពេល​ពួក​គេ​បំពេញ​មុខ‌ងារ​នៅ​ខ្លោង​ទ្វារ​នៃ​ទី‌លាន​ខាង​ក្នុង មិន​ត្រូវ​ស្លៀក​ពាក់​សម្លៀក‌បំពាក់​ធ្វើ​ពី​រោម​ចៀម​ទេ។

អេសេ‌គាល 44