1. បន្ទាប់មក លោកនាំខ្ញុំចេញទៅទីលានខាងក្រៅ ផ្នែកខាងជើង ហើយនាំខ្ញុំទៅបន្ទប់ផ្សេងៗ ដែលនៅជាប់ធ្លាធំ និងអាគារខាងក្រោយព្រះវិហារ។
2. អាគារដែលមានទ្វារនៅទិសខាងជើង មានបណ្ដោយមួយរយហត្ថ ទទឹងហាសិបហត្ថ។
3. មួយផ្នែកនៃអាគារនោះ នៅទល់មុខនឹងទីលានខាងក្នុងដែលមានប្រវែងម្ភៃហត្ថ មួយផ្នែកទៀតនៅទល់មុខនឹងកំរាលថ្មនៃទីធ្លាខាងក្រៅ។ អាគារនោះមានថែវបីជាន់។
4. នៅពីមុខបន្ទប់ទាំងនោះមានច្រកមួយ ទទឹងដប់ហត្ថ និងបណ្ដោយមួយរយហត្ថ។ ទ្វារបន្ទប់ទាំងនោះបែរមុខទៅទិសខាងជើង។