4. លោកវាស់ផ្នែកខាងក្នុងទីសក្ការៈ មានបណ្ដោយម្ភៃហត្ថ ទទឹងម្ភៃហត្ថ រួចលោកប្រាប់ខ្ញុំថា នេះជាទីសក្ការៈបំផុត។
5. លោកវាស់ជញ្ជាំងខណ្ឌព្រះដំណាក់ ឃើញមានកំរាស់ប្រាំមួយហត្ថ។ រីឯបន្ទប់អមជុំវិញព្រះដំណាក់មានទទឹងបួនហត្ថ។
6. បន្ទប់អមជុំវិញទាំងនោះមានបីជាន់ ក្នុងមួយជាន់មានសាមសិបបន្ទប់។ បន្ទប់នីមួយៗស្ថិតនៅតាមជញ្ជាំងខាងក្រៅដែលព័ទ្ធជុំវិញព្រះដំណាក់ គឺមិននៅតាមជញ្ជាំងទីសក្ការៈទេ។
7. បន្ទប់ជាន់ខាងលើទូលាយជាងបន្ទប់នៅជាន់ក្រោម ព្រោះផ្នែកខាងលើ កំរាស់ជញ្ជាំងដែលព័ទ្ធជុំវិញព្រះវិហារតូចជាងកំរាស់ផ្នែកខាងក្រោម។ ហេតុនេះហើយបានជាកាលណាគេឡើងទៅខាងលើកាន់តែខ្ពស់ នោះកាន់តែមានកន្លែងទូលាយជាង។ គេអាចឡើងពីជាន់ក្រោមទៅជាន់កណ្ដាល រួចទៅជាន់ខាងលើ។
8. ខ្ញុំសង្កេតមើលជុំវិញព្រះដំណាក់ ឃើញថាបន្ទប់ដែលនៅអមតាមជញ្ជាំងមានកំពស់ពេញមួយឈើរង្វាស់ គឺប្រាំមួយហត្ថ។
9. ជញ្ជាំងដែលនៅខាងក្រៅបន្ទប់អមមានកំរាស់ប្រាំហត្ថ។ រីឯធ្លានៅចន្លោះបន្ទប់អម ដែលនៅជាប់នឹងជញ្ជាំង
10. និងបន្ទប់ដែលនៅជុំវិញទីសក្ការៈ មានប្រវែងម្ភៃហត្ថ។
11. បន្ទប់អមទាំងនោះមានច្រកចេញចូលតាមធ្លា ច្រកមួយនៅខាងជើង ច្រកមួយទៀតនៅខាងត្បូង។ ធ្លានោះមានជ្រុងនីមួយៗប្រវែងប្រាំហត្ថ។
12. នៅខាងលិច មានអាគារមួយនៅជាប់នឹងធ្លាធំ មានទទឹងចិតសិបហត្ថ បណ្ដោយកៅសិបហត្ថ រីឯជញ្ជាំងមានកំរាស់ប្រាំហត្ថ។