អេសេ‌គាល 41:17-20 Khmer Standard Version (KHSV)

17. ចាប់​ពី​លើ​ទ្វារ​រហូត​ដល់​ក្នុង​ទី‌សក្ការៈ* មាន​ក្បាច់​លំអ​ទាំង​ខាង​ក្រៅ ទាំង​ខាង​ក្នុង

18. គឺ​ក្បាច់​ចេរូប៊ីន និង​ក្បាច់​ដើម​ចាក។ រូប​ដើម​ចាក​មួយ រូប​ចេរូប៊ីន*​ពីរ នៅ​ឆ្លាស់​គ្នា។

19. ចេរូប៊ីន​នីមួយៗ​មាន​មុខ​ពីរ មុខ​មនុស្ស​បែរ​ទៅ​រក​ដើម​ចាក​ម្ខាង មុខ​សិង្ហ​បែរ​ទៅ​រក​ដើម​ចាក​ម្ខាង​ទៀត ជា​បន្ត​បន្ទាប់​គ្នា​ព័ទ្ធ​ជុំ‌វិញ​ព្រះ‌ដំណាក់។

20. ក្បាច់​ចេរូប៊ីន និង​ដើម​ចាក​នេះ មាន​ឆ្លាក់​ពាស‌ពេញ​ជញ្ជាំង​ព្រះ‌វិហារ ចាប់​តាំង​ពី​ក្រោម​រហូត​ដល់​ខាង​លើ​ទ្វារ។

អេសេ‌គាល 41