អេសេ‌គាល 40:16-22 Khmer Standard Version (KHSV)

16. នៅ​តាម​បន្ទប់​តូចៗ​មាន​បង្អួច​ព័ទ្ធ​ជុំ‌វិញ បង្អួច​នោះ​ធ្វើ​ពី​ចម្រឹង​ដែក ហើយ​ក៏​មាន​សសរ​ព័ទ្ធ​ជុំ‌វិញ​ដែរ។ នៅ​តាម​បន្ទប់​ល្វែង​ខាង​ក្នុង ក៏​មាន​បង្អួច​ធ្វើ​ពី​ចម្រឹង​ដែក​ព័ទ្ធ​ជុំ‌វិញ​ដែរ។ នៅ​លើ​ជញ្ជាំង​មាន​ឆ្លាក់​ក្បាច់​ដើម​ចាក​ជា​លំអ​ផង។

17. លោក​បាន​នាំ​ខ្ញុំ​ទៅ​ទី‌លាន​ខាង​ក្រៅ ដែល​មាន​ក្រាល​ថ្ម​នៅ​ជុំ‌វិញ​ទី‌លាន​នោះ មាន​បន្ទប់​សាម‌សិប។

18. កំរាល​ថ្ម​ស្ថិត​នៅ​ជាប់​ខ្លោង​ទ្វារ ហើយ​មាន​បណ្ដោយ​ស្មើ​នឹង​បណ្ដោយ​របស់​ខ្លោង​ទ្វារ។ កំរាល​ថ្ម​នោះ​ជា​កំរាល​ថ្ម​ខាង​ក្រោម។

19. លោក​វាស់​ពី​មុខ​ខ្លោង​ទ្វារ​ខាង​ក្រោម​រហូត​ដល់​ទី‌លាន​ខាង​ក្នុង គឺ​ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​ជើង មាន​ប្រវែង​មួយ​រយ​ហត្ថ។

20. លោក​វាស់​បណ្ដោយ និង​ទទឹង​របស់​ខ្លោង​ទ្វារ​ដែល​បែរ​មុខ​ទៅ​រក​ទី‌លាន​ខាង​ក្រៅ គឺ​នៅ​ខាង​ជើង​ទី‌លាន។

21. ខ្លោង​ទ្វារ​នោះ​មាន​បន្ទប់​តូចៗ​ម្ខាង​បីៗ រីឯ​ជញ្ជាំង និង​បន្ទប់​ល្វែង ក៏​មាន​ទំហំ​ដូច​ខ្លោង​ទ្វារ​ទី​មួយ​ដែរ គឺ​បណ្ដោយ​ហា‌សិប​ហត្ថ និង​ទទឹង​ម្ភៃ​ប្រាំ​ហត្ថ។

22. រីឯ​បង្អួច បន្ទប់​ល្វែង និង​ក្បាច់​ដើម​ចាក មាន​ទំហំ​ដូច​ខ្លោង​ទ្វារ​ដែល​បែរ​មុខ​ទៅ​ទិស​ខាង​កើត​ដែរ។ ជណ្ដើរ​ដែល​ឡើង​ទៅ​ខ្លោង​ទ្វារ​មាន​ប្រាំ‌ពីរ​កាំ ហើយ​បន្ទប់​ល្វែង​ស្ថិត​នៅ​ពី​មុខ​កាំ​ជណ្ដើរ​នោះ។

អេសេ‌គាល 40