4. រីឯអ្នកវិញ ចូរដេកផ្អៀងខាងឆ្វេង ហើយដាក់អំពើបាបរបស់ជនជាតិអ៊ីស្រាអែលលើខ្លួនអ្នកដែរ។ អ្នកត្រូវទទួលយកអំពើបាបរបស់ពួកគេគ្រប់ចំនួនថ្ងៃដែលអ្នកដេកផ្អៀង។
5. យើងឲ្យអ្នកដេកដូច្នេះ បីរយកៅសិបថ្ងៃ ស្មើនឹងចំនួនឆ្នាំដែលពួកគេបានប្រព្រឹត្តអំពើបាប។ អ្នកត្រូវផ្ទុកអំពើបាបរបស់ជនជាតិអ៊ីស្រាអែលតាមរបៀបនេះ។
6. ពេលអ្នកដេកផ្អៀងខាងឆ្វេងគ្រប់ចំនួនថ្ងៃហើយ ចូរដេកផ្អៀងខាងស្ដាំម្ដង។ អ្នកត្រូវផ្ទុកអំពើបាបរបស់ជនជាតិយូដាចំនួនសែសិបថ្ងៃ គឺមួយថ្ងៃស្មើនឹងមួយឆ្នាំ។
7. អ្នកត្រូវសម្លឹងទៅរកក្រុងយេរូសាឡឹម ដែលខ្មាំងឡោមព័ទ្ធ ហើយលើកដៃប្រកាសប្រឆាំងនឹងក្រុងនេះក្នុងនាមយើង។
8. យើងនឹងយកខ្សែពួរចងអ្នក ដើម្បីកុំឲ្យអ្នកអាចប្រែពីម្ខាងទៅម្ខាង រហូតដល់គ្រប់ចំនួនថ្ងៃ ដែលអ្នកត្រូវឡោមព័ទ្ធទីក្រុង។
9. ចូរយកម្សៅមី អង្ករ កន្ទក់ សណ្ដែក គ្រាប់ពោត និងល្ង មកលាយក្នុងចានតែមួយ ហើយដុតធ្វើនំបុ័ងសម្រាប់បរិភោគ ក្នុងរយៈពេលបីរយកៅសិបថ្ងៃដែលអ្នកដេកផ្អៀង។
10. ក្នុងអំឡុងពេលនោះ អ្នកត្រូវបរិភោគអាហារនេះដោយកម្រិត គឺមួយថ្ងៃពីរខាំកន្លះ។
11. រីឯទឹកក៏ត្រូវកម្រិតដែរ គឺក្នុងអំឡុងពេលនោះ មួយថ្ងៃផឹកយ៉ាងច្រើនមួយលីត្រ។
12. អ្នកត្រូវបរិភោគនំធ្វើពីម្សៅអង្ករ ដែលអ្នកយកលាមករបស់មនុស្សមកប្រើសម្រាប់ដុតនំ នៅមុខពួកគេទាំងអស់គ្នា»។