12. អ្នកត្រូវបរិភោគនំធ្វើពីម្សៅអង្ករ ដែលអ្នកយកលាមករបស់មនុស្សមកប្រើសម្រាប់ដុតនំ នៅមុខពួកគេទាំងអស់គ្នា»។
13. ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា៖ «ជនជាតិអ៊ីស្រាអែលដែលយើងបណ្ដេញឲ្យទៅរស់នៅក្នុងចំណោមប្រជាជាតិទាំងឡាយ ក៏នឹងបរិភោគអាហារមិនបរិសុទ្ធយ៉ាងនោះដែរ»។
14. ខ្ញុំពោលឡើងថា៖ «បពិត្រព្រះជាអម្ចាស់ ទូលបង្គំតែងតែចៀសវាងអ្វីៗគ្រប់យ៉ាង ដែលធ្វើឲ្យមានសៅហ្មង គឺតាំងពីក្មេងមកទល់សព្វថ្ងៃ ទូលបង្គំមិនធ្លាប់បរិភោគសាច់សត្វដែលងាប់ដោយជំងឺ ឬដោយសត្វសាហាវខាំឡើយ ហើយទូលបង្គំក៏មិនបរិភោគសាច់សត្វមិនបរិសុទ្ធដែរ»។
15. ព្រះអង្គមានព្រះបន្ទូលមកខ្ញុំវិញថា៖ «បើដូច្នេះ យើងអនុញ្ញាតឲ្យអ្នកប្រើលាមកគោជំនួសលាមកមនុស្ស សម្រាប់ដុតនំបុ័ង»។
16. ព្រះអង្គមានព្រះបន្ទូលមកខ្ញុំទៀតថា៖ «កូនមនុស្សអើយ! យើងនឹងបំបាត់នំបុ័ងឲ្យអស់ពីក្រុងយេរូសាឡឹម។ ពួកគេនឹងបរិភោគអាហារ ដោយមានកម្រិត ទាំងព្រួយបារម្ភ ហើយផឹកទឹកដោយវាល់ ទាំងខ្លោចផ្សា។
17. ពួកគេនឹងខ្វះអាហារ ខ្វះទឹក ហើយខ្លោចផ្សាទាំងអស់គ្នា ពួកគេនឹងត្រូវវិនាស ដោយសារអំពើបាបរបស់ខ្លួន»។