10. ក្នុងអំឡុងពេលនោះ អ្នកត្រូវបរិភោគអាហារនេះដោយកម្រិត គឺមួយថ្ងៃពីរខាំកន្លះ។
11. រីឯទឹកក៏ត្រូវកម្រិតដែរ គឺក្នុងអំឡុងពេលនោះ មួយថ្ងៃផឹកយ៉ាងច្រើនមួយលីត្រ។
12. អ្នកត្រូវបរិភោគនំធ្វើពីម្សៅអង្ករ ដែលអ្នកយកលាមករបស់មនុស្សមកប្រើសម្រាប់ដុតនំ នៅមុខពួកគេទាំងអស់គ្នា»។
13. ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា៖ «ជនជាតិអ៊ីស្រាអែលដែលយើងបណ្ដេញឲ្យទៅរស់នៅក្នុងចំណោមប្រជាជាតិទាំងឡាយ ក៏នឹងបរិភោគអាហារមិនបរិសុទ្ធយ៉ាងនោះដែរ»។
14. ខ្ញុំពោលឡើងថា៖ «បពិត្រព្រះជាអម្ចាស់ ទូលបង្គំតែងតែចៀសវាងអ្វីៗគ្រប់យ៉ាង ដែលធ្វើឲ្យមានសៅហ្មង គឺតាំងពីក្មេងមកទល់សព្វថ្ងៃ ទូលបង្គំមិនធ្លាប់បរិភោគសាច់សត្វដែលងាប់ដោយជំងឺ ឬដោយសត្វសាហាវខាំឡើយ ហើយទូលបង្គំក៏មិនបរិភោគសាច់សត្វមិនបរិសុទ្ធដែរ»។