26. ពេលនោះ ពួកគេនឹងលែងនឹកឃើញភាពអាម៉ាស់ និងការមិនស្មោះត្រង់ទាំងប៉ុន្មានដែលពួកគេប្រព្រឹត្តចំពោះយើង ហើយពួកគេនឹងរស់នៅក្នុងស្រុកដោយសុខសាន្ត ឥតមាននរណាធ្វើទុក្ខពួកគេឡើយ។
27. យើងនឹងសម្តែងភាពវិសុទ្ធរបស់យើងតាមរយៈពួកគេ នៅចំពោះមុខប្រជាជាតិទាំងអស់ ដោយនាំពួកគេចាកចេញពីចំណោមជាតិសាសន៍នានា និងប្រមូលពួកគេពីស្រុករបស់ខ្មាំងសត្រូវមកវិញ។
28. ពេលនោះ មនុស្សម្នានឹងដឹងថា យើងជាព្រះអម្ចាស់ ជាព្រះរបស់ពួកគេ យើងបានបំបរបង់ពួកគេ ទៅក្នុងចំណោមប្រជាជាតិទាំងឡាយ ហើយយើងក៏បានប្រមូលផ្ដុំពួកគេ ឲ្យមកនៅលើទឹកដីរបស់ខ្លួនវិញដែរ គឺយើងមិនបោះបង់ចោលនរណាម្នាក់ក្នុងស្រុកដទៃឡើយ។
29. យើងមិនលាក់មុខនឹងពួកគេទៀតទេ ដ្បិតយើងនឹងចាក់បង្ហូរវិញ្ញាណរបស់យើងលើកូនចៅអ៊ីស្រាអែល» -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។