អេសេ‌គាល 37:17-21 Khmer Standard Version (KHSV)

17. បន្ទាប់​មក ចូរ​យក​ក្ដារ​ទាំង​ពីរ​នោះ​មក​ដាក់​ភ្ជាប់​គ្នា​ជា​បន្ទះ​តែ​មួយ នៅ​ក្នុង​ដៃ​របស់​អ្នក។

18. កាល​ណា​ប្រជា‌ជន​របស់​អ្នក​សួរ​ថា “សូម​ពន្យល់​យើង​ខ្ញុំ​ផង លោក​ធ្វើ​ដូច្នេះ​មាន​ន័យ​ដូច​ម្ដេច?”

19. ត្រូវ​ប្រាប់​ពួក​គេ​វិញ​ថា “ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា បន្តិច​ទៀត យើង​នឹង​យក​ក្ដារ​ជា​តំណាង​យ៉ូសែប(គឺ​អេប្រាអ៊ីម) ព្រម​ទាំង​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ដែល​នៅ​ជា​មួយ​គេ ទៅ​ដាក់​ភ្ជាប់​នឹង​ក្ដារ​ជា​តំណាង​យូដា ហើយ​យើង​នឹង​ផ្គុំ​ក្ដារ​ទាំង​ពីរ​ឲ្យ​ទៅ​ជា​បន្ទះ​តែ​មួយ នៅ​ក្នុង​ដៃ​របស់​យើង។

20. បន្ទះ​ក្ដារ​ទាំង​ពីរ​ដែល​អ្នក​សរសេរ​នោះ នឹង​ស្ថិត​ក្នុង​ដៃ​របស់​អ្នក​នៅ​ចំពោះ​មុខ​ប្រជា‌ជន​ទាំង​អស់”។

21. ចូរ​ប្រាប់​ពួក​គេ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: យើង​នឹង​យក​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​ចំណោម​ប្រជា‌ជាតិ​នានា​ដែល​ពួក​គេ​ទៅ​រស់​នៅ។ យើង​នឹង​ប្រមូល​ពួក​គេ​ពី​គ្រប់​ទិស‌ទី ហើយ​នាំ​ពួក​គេ​វិល​ត្រឡប់​មក​ទឹក​ដី​របស់​ខ្លួន​វិញ។

អេសេ‌គាល 37