អេសេ‌គាល 37:10-15 Khmer Standard Version (KHSV)

10. ខ្ញុំ​ថ្លែង​ព្រះ‌បន្ទូល​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់។ ខ្យល់​ដង្ហើម​ក៏​ចូល​មក​ក្នុង​ពួក​គេ ពួក​គេ​ក៏​មាន​ជីវិត ហើយ​ក្រោក​ឈរ​ឡើង ទៅ​ជា​កង‌ទ័ព​មួយ​ដែល​មាន​ចំនួន​យ៉ាង​ច្រើន​ឥត​គណនា។

11. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! ឆ្អឹង​ទាំង​អស់​នេះ​ជា​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​មូល។ ពួក​គេ​តែង​ពោល​ថា “ឆ្អឹង​របស់​យើង​ស្ងួត​ហួត‌ហែង​អស់ យើង​ផុត​សង្ឃឹម​ហើយ! យើង​វិនាស​ហើយ!”

12. ហេតុ​នេះ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រាប់​គេ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ប្រជា‌រាស្ត្រ​របស់​យើង​អើយ! យើង​នឹង​បើក​ផ្នូរ​របស់​អ្នក​រាល់​គ្នា ហើយ​នាំ​អ្នក​រាល់​គ្នា​ឡើង​ពី​ផ្នូរ​នោះ បន្ទាប់​មក យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ត្រឡប់​ទៅ​កាន់​ទឹក​ដី​អ៊ីស្រា‌អែល​វិញ។

13. ប្រជា‌រាស្ត្រ​របស់​យើង​អើយ! ពេល​យើង​បើក​ផ្នូរ ហើយ​នាំ​អ្នក​រាល់​គ្នា​ឡើង​មក នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។

14. យើង​នឹង​ដាក់​វិញ្ញាណ​របស់​យើង​ក្នុង​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជីវិត។ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​តាំង​ទី​លំ‌នៅ​លើ​ទឹក​ដី​របស់​ខ្លួន​វិញ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។ យើង​និយាយ​យ៉ាង​ណា​យើង​នឹង​ធ្វើ​យ៉ាង​នោះ» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

15. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖

អេសេ‌គាល 37