8. យើងនឹងរាយសាកសពពាសពេញភ្នំ។ អស់អ្នកដែលស្លាប់ដោយមុខដាវនឹងស្ថិតនៅពាសពេញភ្នំ តាមជ្រលងភ្នំ និងតាមជ្រោះទាំងប៉ុន្មាន។
9. យើងនឹងធ្វើឲ្យអ្នកក្លាយទៅជាទីស្ងាត់ជ្រងំរហូតតទៅ គ្មាននរណារស់នៅក្នុងក្រុងរបស់អ្នកទៀតទេ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។
10. អ្នកបានពោលថា “ប្រជាជាតិទាំងពីរ និងស្រុកទាំងពីរនេះនឹងទៅជាកម្មសិទ្ធិរបស់ខ្ញុំ ដូច្នេះ ពួកយើងត្រូវទៅចាប់យក!”។ ប៉ុន្តែ ព្រះអម្ចាស់គង់នៅក្នុងស្រុកនោះ។
11. យើងជាព្រះដ៏មានជីវិតគង់នៅ! យើងដាក់ទោសអ្នកតាមកំហឹង ចិត្តច្រណែន និងចិត្តស្អប់ ដែលអ្នកសម្តែងចំពោះពួកគេ។ នៅពេលយើងវិនិច្ឆ័យទោសអ្នក យើងនឹងសម្តែងឲ្យពួកគេស្គាល់យើង - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
12. អ្នកនឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ យើងឮពាក្យទាំងប៉ុន្មានដែលអ្នកជេរប្រមាថអ៊ីស្រាអែល គឺអ្នកពោលថា “ពួកវាវិនាសអន្តរាយអស់ហើយ! ពួកយើងចាប់យកស្រុករបស់ពួកវាបាន!”។
13. អ្នករាល់គ្នាអួតបំប៉ោងពោលពាក្យព្រហើនកោងកាចដាក់យើង គឺយើងបានឮផ្ទាល់នឹងត្រចៀក។