13. អ្នករាល់គ្នាអួតបំប៉ោងពោលពាក្យព្រហើនកោងកាចដាក់យើង គឺយើងបានឮផ្ទាល់នឹងត្រចៀក។
14. ហេតុនេះ យើងដែលជាព្រះជាអម្ចាស់ យើងប្រាប់អ្នកថា នៅពេលនគរទាំងប៉ុន្មានសប្បាយរីករាយ យើងនឹងធ្វើឲ្យអ្នកសោកសង្រេង។
15. ដោយអ្នកសប្បាយរីករាយនៅពេលឃើញពូជពង្សអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង សោកសង្រេង យើងក៏នឹងធ្វើឲ្យអ្នកធ្លាក់ខ្លួនវេទនាយ៉ាងនោះដែរ។ ភ្នំសៀរអើយ អ្នក និងស្រុកអេដុមទាំងមូលមុខជាត្រូវវិនាស។ ពេលនោះ គេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់។