16. យើងនឹងមិនគិតគូរដល់អំពើអាក្រក់ដែលអ្នកនោះធ្លាប់ប្រព្រឹត្តទេ។ គេពិតជារស់មិនខាន ព្រោះគេប្រព្រឹត្តអំពើសុចរិត និងយុត្តិធម៌។
17. ប្រជាជនរបស់អ្នកនាំគ្នាពោលថា “ព្រះអម្ចាស់ប្រព្រឹត្តដូច្នេះមិនត្រឹមត្រូវទេ”។ តាមពិត គឺពួកគេវិញទេតើដែលប្រព្រឹត្តមិនត្រឹមត្រូវ!
18. ប្រសិនបើមនុស្សសុចរិតលះបង់ចោលអំពើសុចរិត បែរទៅប្រព្រឹត្តអំពើអាក្រក់ គេមុខជាស្លាប់ពុំខាន។
19. ប្រសិនបើមនុស្សអាក្រក់លះបង់ចោលអំពើអាក្រក់ បែរមកប្រព្រឹត្តអំពើសុចរិត និងយុត្តិធម៌ គេមុខជារស់ ព្រោះតែធ្វើដូច្នេះ។
20. អ្នករាល់គ្នាតែងពោលថា “ព្រះអម្ចាស់ ប្រព្រឹត្តដូច្នេះមិនត្រឹមត្រូវទេ”។ ពូជពង្សអ៊ីស្រាអែលអើយ យើងនឹងវិនិច្ឆ័យអ្នករាល់គ្នា តាមអំពើដែលម្នាក់ៗបានប្រព្រឹត្ត!»។
21. នៅឆ្នាំទីដប់ពីរ ថ្ងៃទីប្រាំ ក្នុងខែទីពីរ ក្រោយពេលដែលគេកៀរពួកយើងមកជាឈ្លើយ មានម្នាក់ដែលរត់រួចពីក្រុងយេរូសាឡឹមមកជួបខ្ញុំ ប្រាប់ថា “សត្រូវវាយយកបានទីក្រុងហើយ!”។