23. យើងនឹងរំលាយជនជាតិអេស៊ីបក្នុងចំណោមប្រជាជាតិនានា យើងនឹងកំចាត់កំចាយពួកគេឲ្យទៅប្រទេសនានា។
24. យើងនឹងពង្រឹងកម្លាំងរបស់ស្ដេចស្រុកបាប៊ីឡូន ហើយប្រគល់ដាវរបស់យើងឲ្យស្ដេចនេះ យើងនឹងកាច់បំបាក់ដៃរបស់ស្ដេចស្រុកអេស៊ីប ហើយស្ដេចស្រុកអេស៊ីបនឹងស្រែកថ្ងូរនៅចំពោះមុខស្ដេចស្រុកបាប៊ីឡូន ព្រោះតែរបួសជិតស្លាប់។
25. យើងនឹងពង្រឹងកម្លាំងរបស់ស្ដេចស្រុកបាប៊ីឡូន ហើយបំបាក់កម្លាំងរបស់ស្ដេចផារ៉ោន។ ពេលណាយើងប្រគល់ដាវរបស់យើងឲ្យស្ដេចស្រុកបាប៊ីឡូន ហើយពេលស្ដេចនេះលើកដាវតម្រង់ទៅរកស្រុកអេស៊ីប នោះគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។
26. យើងនឹងរំលាយជនជាតិអេស៊ីបក្នុងចំណោមប្រជាជាតិនានា យើងនឹងកំចាត់កំចាយពួកគេឲ្យទៅប្រទេសនានា នោះពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។