24. ព្រះវិញ្ញាណយាងចូលមកគង់នៅក្នុងខ្ញុំ ធ្វើឲ្យខ្ញុំក្រោកឈរឡើង។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរទៅបិទទ្វារ សំងំនៅក្នុងផ្ទះរបស់អ្នកទៅ។
25. កូនមនុស្សអើយ ពួកគេនឹងបោះខ្សែពួរលើអ្នក ពួកគេនឹងយកខ្សែនោះចងអ្នក ហើយអ្នកពុំអាចចេញទៅក្នុងចំណោមពួកគេបានទៀតឡើយ។
26. យើងនឹងធ្វើឲ្យអ្នកទៅជាមនុស្សគ និយាយពុំកើត ហើយក៏ពុំអាចស្ដីបន្ទោសពួកគេដែរ ដ្បិតពួកគេជាពូជអ្នកបះបោរ។
27. ប៉ុន្តែ ពេលណាយើងនិយាយទៅកាន់អ្នក យើងនឹងបើកមាត់របស់អ្នក ដើម្បីឲ្យពោលទៅពួកគេថា “នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់”។ មានអ្នកខ្លះចង់ស្ដាប់ ហើយអ្នកខ្លះទៀតមិនចង់ស្ដាប់ទេ ដ្បិតពួកគេជាពូជអ្នកបះបោរ»។