1. នៅឆ្នាំទីដប់ ថ្ងៃទីដប់ពីរ ខែទីដប់ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
2. «កូនមនុស្សអើយ ចូរបែរមុខទៅរកផារ៉ោន ស្ដេចស្រុកអេស៊ីប ហើយថ្លែងពាក្យក្នុងនាមយើងប្រឆាំងនឹងស្ដេចនោះ ព្រមទាំងប្រជាជនអេស៊ីបទាំងមូលទៅ!
3. ចូរប្រកាសថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ផារ៉ោនជាស្ដេចស្រុកអេស៊ីបអើយ យើងប្រឆាំងនឹងអ្នកហើយ! អ្នកជាក្រពើដ៏ធំសំបើម ដេកនៅតាមដៃទន្លេ ហើយពោលថា ទន្លេនីលជារបស់អ្នក អ្នកបានបង្កើតទន្លេនេះ។
4. យើងនឹងឃ្លុំមាត់អ្នក យើងយកត្រីនៅតាមទន្លេមកដាក់ជាប់នឹងស្រការបស់អ្នក យើងនឹងអូសអ្នកចេញពីទន្លេ ដោយមានត្រីនៅជាប់នឹងស្រកាអ្នកផង។
5. យើងនឹងបោះអ្នកជាមួយត្រីទាំងប៉ុន្មាននៅទន្លេនីល ទៅវាលរហោស្ថាន។ អ្នកនឹងធ្លាក់ទៅលើដីនៅទីវាល គ្មាននរណារវីរវល់នឹងសាកសពអ្នកឡើយ។ យើងនឹងប្រគល់អ្នកទៅឲ្យសត្វព្រៃ និងត្មាតធ្វើជាអាហារ។
6. ប្រជាជនទាំងអស់នៅស្រុកអេស៊ីបនឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ ដ្បិតពួកគេប្រៀបដូចជាដើមត្រែង ដែលកូនចៅអ៊ីស្រាអែលយកធ្វើជាបង្អែក។
7. នៅពេលពួកគេតោងអ្នក ស្រាប់តែអ្នកបាក់ ហើយធ្វើឲ្យពួកគេមុតដៃ ដាច់រហូតដល់ស្មា។ នៅពេលពួកគេផ្អែកលើអ្នក ស្រាប់តែអ្នករលំ ហើយធ្វើឲ្យពួកគេថ្លោះចង្កេះ»។
8. ព្រះជាអម្ចាស់មានព្រះបន្ទូលទៀតថា៖ «មើល៍យើងនឹងធ្វើឲ្យស្រុកអ្នកកើតសង្គ្រាម យើងនឹងដកជីវិតទាំងមនុស្ស ទាំងសត្វ នៅក្នុងស្រុកអ្នក។