6. ពួកគេយកឈើម៉ៃសាក់ពីស្រុកបាសានមកធ្វើជាច្រវាយកឈើគ្រញូងពីកោះគីទីមមកក្រាលជាមួយភ្លុក ធ្វើកន្លែងអង្គុយ។
7. ក្ដោងរបស់អ្នកធ្វើពីក្រណាត់ប៉ាក់ដ៏ល្អមកពីស្រុកអេស៊ីបសម្រាប់ឲ្យអ្នកប្រើជាទង់ផង។ដំបូលរបស់អ្នកធ្វើពីក្រណាត់ពណ៌ក្រហមនិងពណ៌ស្វាយមកពីកោះគីប្រុស។
8. អ្នកក្រុងស៊ីដូន និងអ្នកក្រុងអើវ៉ាឌ ជាអ្នកចែវអ្នកឯកទេសនៃក្រុងទីរ៉ុសជានាយសំពៅ។
9. ពួកចាស់ទុំពីស្រុកកេបាលនិងអ្នកឯកទេសរបស់ពួកគេជាជាងជួសជុល។សំពៅសមុទ្រទាំងប៉ុន្មាន និងអ្នកដើរសំពៅបានចូលមកឈប់សំចតនៅក្នុងអ្នកដើម្បីលក់ដូរទំនិញ។
10. អ្នកស្រុកពែរ្ស អ្នកស្រុកលូឌ និងអ្នកស្រុកពូតនាំគ្នាមកបម្រើក្នុងជួរកងទ័ពរបស់អ្នកពួកគេជាអ្នកចំបាំងរបស់អ្នកពួកគេព្យួរខែល និងមួកដែកនៅក្នុងអ្នកព្រមទាំងផ្ដល់ឲ្យអ្នកបានរុងរឿង។
11. កូនចៅអើវ៉ាឌ និងពួកចំបាំងរបស់អ្នក ស្ថិតនៅជុំវិញកំពែងរបស់អ្នក ហើយក៏មានទាហានយាមល្បាតនៅតាមទីតាំងទ័ពរបស់អ្នកដែរ។ ពួកគេព្យួរខែលនៅជុំវិញកំពែងរបស់អ្នក ធ្វើឲ្យសម្រស់របស់អ្នកបានល្អឥតខ្ចោះ។
12. ស្រុកតើស៊ីសនាំគ្នាធ្វើជំនួញជាមួយអ្នក ពួកគេទិញរបស់របរដ៏សម្បូណ៌របស់អ្នក ពួកគេនាំប្រាក់ ដែក ស្ពាន់ និងសំណមកលក់ក្នុងផ្សាររបស់អ្នក។
13. ស្រុកយ៉ាវ៉ាន ទូបាល និងមេសេករកស៊ីជាមួយអ្នក ពួកគេយកទាសករ និងវត្ថុធ្វើពីលង្ហិន មកដូរយកទំនិញរបស់អ្នក។