27. ទ្រព្យសម្បត្តិ ទំនិញ និងឥវ៉ាន់របស់អ្នកព្រមទាំងអ្នកដើរសំពៅ កម្មករសំពៅអ្នកជួសជុលសំពៅ អ្នកលក់ដូរនិងទាហានចំបាំងដែលនៅជាមួយអ្នកគឺនៅថ្ងៃដែលអ្នកវិនាសមនុស្សទាំងអស់ដែលស្ថិតនៅក្នុងអ្នកក៏នឹងត្រូវលិចលង់ទៅក្នុងសមុទ្រដែរ។
28. ពេលឮសម្រែកស្លន់ស្លោរបស់កម្មករសំពៅប្រជាជននៅតាមឆ្នេរសមុទ្រនាំគ្នាញ័ររន្ធត់
29. អ្នកចែវសំពៅផ្សេងទៀតនាំគ្នាចុះចេញពីសំពៅរបស់ខ្លួនអ្នកដើរសំពៅ និងកម្មករសំពៅទាំងប៉ុន្មាននាំគ្នាឈរនៅលើគោក។
30. ពួកគេនឹងបន្លឺសំឡេងស្រណោះអ្នកពួកគេសោយសោកយ៉ាងជូរចត់ពួកគេរោយធូលីដីលើក្បាលរបស់ខ្លួនហើយដេកននៀលនៅក្នុងផេះ។
31. ពួកគេកោរសក់កាន់ទុក្ខអ្នក ពួកគេស្លៀកបាវហើយនាំគ្នាសោកសង្រេងយ៉ាងខ្លោចផ្សាដោយឈឺចាប់ក្នុងចិត្ត កើតទុក្ខស្រណោះអ្នក។
32. ទុក្ខលំបាកជំរុញពួកគេឲ្យស្មូត្រទំនួញនិងយំអាឡោះអាល័យអ្នក ទាំងពោលថា:គ្មានក្រុងណាដូចក្រុងទីរ៉ុសទេគឺក្រុងនេះត្រូវវិនាសនៅកណ្ដាលសមុទ្រ!
33. ពេលអ្នកដឹកទំនិញនៅតាមសមុទ្រប្រជាជនជាច្រើនបានឆ្អែត។ទ្រព្យសម្បត្តិ និងទំនិញដ៏បរិបូណ៌របស់អ្នកបានធ្វើឲ្យស្ដេចជាច្រើននៅផែនដីក្លាយទៅជាអ្នកមាន។
34. តែឥឡូវនេះ អ្នកវិនាសក្នុងសមុទ្រទំនិញរបស់អ្នក ព្រមទាំងអស់អ្នកដែលនៅក្នុងសំពៅជាមួយអ្នកក៏លិចលង់ដល់បាតសមុទ្រជាមួយអ្នកដែរ។
35. ប្រជាជនទាំងអស់ដែលរស់នៅតាមកោះនានានឹងនាំគ្នាសោយសោក ព្រោះតែអ្នកស្ដេចរបស់ពួកគេនឹងភ័យញ័ររន្ធត់ផ្ទៃមុខរបស់គេស្លេកស្លាំងអស់។
36. អ្នកលក់ដូរក្នុងចំណោមប្រជាជាតិទាំងឡាយនាំគ្នាចំអកឲ្យអ្នក។ពេលមនុស្សម្នាឃើញអ្នក គេភ័យតក់ស្លុតហើយអ្នកនឹងវិនាសបាត់បង់រហូតតទៅ!»។