23. ស្រុកខារ៉ាន កាណេ និងអេដែន អ្នកជំនួញពីស្រុកសេបា អាស្ស៊ីរី និងគីលម៉ាដ នាំគ្នារកស៊ីជាមួយអ្នក
24. ពួកគេលក់ដូររបស់ដ៏មានតម្លៃជាមួយអ្នក គឺមានអាវពណ៌ស្វាយ ក្រណាត់ប៉ាក់ ក្រណាត់គ្រប់ប្រភេទ និងខ្សែក្រង។
25. សំពៅពីស្រុកតើស៊ីសដឹកជញ្ជូនទំនិញរបស់អ្នកអ្នកមានទ្រព្យសម្បត្តិយ៉ាងច្រើនលើសលប់ដូចសំពៅពេញទៅដោយទំនិញនៅកណ្ដាលសមុទ្រ។
26. ពួកអ្នកចែវនាំអ្នកឲ្យធ្វើដំណើរនៅកណ្ដាលសមុទ្រ ស្រាប់តែមានខ្យល់ពីទិសខាងកើត បក់មកកម្ទេចអ្នក។
27. ទ្រព្យសម្បត្តិ ទំនិញ និងឥវ៉ាន់របស់អ្នកព្រមទាំងអ្នកដើរសំពៅ កម្មករសំពៅអ្នកជួសជុលសំពៅ អ្នកលក់ដូរនិងទាហានចំបាំងដែលនៅជាមួយអ្នកគឺនៅថ្ងៃដែលអ្នកវិនាសមនុស្សទាំងអស់ដែលស្ថិតនៅក្នុងអ្នកក៏នឹងត្រូវលិចលង់ទៅក្នុងសមុទ្រដែរ។
28. ពេលឮសម្រែកស្លន់ស្លោរបស់កម្មករសំពៅប្រជាជននៅតាមឆ្នេរសមុទ្រនាំគ្នាញ័ររន្ធត់
29. អ្នកចែវសំពៅផ្សេងទៀតនាំគ្នាចុះចេញពីសំពៅរបស់ខ្លួនអ្នកដើរសំពៅ និងកម្មករសំពៅទាំងប៉ុន្មាននាំគ្នាឈរនៅលើគោក។
30. ពួកគេនឹងបន្លឺសំឡេងស្រណោះអ្នកពួកគេសោយសោកយ៉ាងជូរចត់ពួកគេរោយធូលីដីលើក្បាលរបស់ខ្លួនហើយដេកននៀលនៅក្នុងផេះ។
31. ពួកគេកោរសក់កាន់ទុក្ខអ្នក ពួកគេស្លៀកបាវហើយនាំគ្នាសោកសង្រេងយ៉ាងខ្លោចផ្សាដោយឈឺចាប់ក្នុងចិត្ត កើតទុក្ខស្រណោះអ្នក។
32. ទុក្ខលំបាកជំរុញពួកគេឲ្យស្មូត្រទំនួញនិងយំអាឡោះអាល័យអ្នក ទាំងពោលថា:គ្មានក្រុងណាដូចក្រុងទីរ៉ុសទេគឺក្រុងនេះត្រូវវិនាសនៅកណ្ដាលសមុទ្រ!