15. ប្រជាជននៅស្រុកដេដាន់រកស៊ីជាមួយអ្នក ជំនួញរវាងកោះនានាស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នក គេយកភ្លុក និងឈើគ្រញូង មកដូរទំនិញរបស់អ្នក។
16. ស្រុកស៊ីរីរកស៊ីជាមួយអ្នក ដោយទិញផលិតផលរបស់អ្នកមួយចំនួនធំ ហើយពួកគេក៏យកកែវមរកត ក្រណាត់ពណ៌ស្វាយ ក្រណាត់ប៉ាក់ ក្រណាត់ទេសឯកដ៏ម៉ដ្ដ ផ្កាថ្ម និងត្បូងមកលក់ក្នុងផ្សាររបស់អ្នកដែរ។
17. ស្រុកយូដា និងស្រុកអ៊ីស្រាអែល រកស៊ីជាមួយអ្នក ពួកគេយកស្រូវពីស្រុកមីនីត ម្សៅធ្វើនំ ទឹកឃ្មុំ ប្រេង និងជ័រ មកលក់ឲ្យអ្នក។
18. ក្រុងដាម៉ាសរកស៊ីជាមួយអ្នក ដោយទិញផលិតផលរបស់អ្នកមួយចំនួនធំ ពួកគេទិញរបស់របរដ៏សម្បូណ៌របស់អ្នក ហើយពួកគេក៏យកស្រាពីស្រុកហេលបូន និងរោមចៀមពណ៌ស មកលក់ឲ្យអ្នកដែរ។
19. ស្រុកវេដាន់ និងស្រុកយ៉ាវ៉ាន ចាប់តាំងពីស្រុកអូសាល់ រកស៊ីជាមួយអ្នក ពួកគេយកដែកថែប ព្រមទាំងកំញាន និងខ្លឹមចន្ទន៍មកលក់ឲ្យអ្នក។
20. ស្រុកដេដាន់ធ្វើជំនួញជាមួយអ្នក ដោយយកប្រដាប់ប្រដាសម្រាប់សេះចំបាំងមកលក់ឲ្យអ្នក។
21. ស្រុកអារ៉ាប់ និងមេដឹកនាំទាំងប៉ុន្មាន នៅស្រុកកេដារ នាំគ្នាលក់ដូរជាមួយអ្នក។ ឈ្មួញពីស្រុកអ្នកយកកូនចៀម ចៀមឈ្មោល និងពពែឈ្មោល ទៅលក់នៅស្រុករបស់ពួកគេ។
22. អ្នកជំនួញពីស្រុកសេបា និងស្រុករ៉ាម៉ា រកស៊ីជាមួយអ្នក ពួកគេយកគ្រឿងក្រអូបដ៏មានតម្លៃ ព្រមទាំងត្បូង និងមាសគ្រប់ប្រភេទ មកលក់ឲ្យអ្នក។
23. ស្រុកខារ៉ាន កាណេ និងអេដែន អ្នកជំនួញពីស្រុកសេបា អាស្ស៊ីរី និងគីលម៉ាដ នាំគ្នារកស៊ីជាមួយអ្នក
24. ពួកគេលក់ដូររបស់ដ៏មានតម្លៃជាមួយអ្នក គឺមានអាវពណ៌ស្វាយ ក្រណាត់ប៉ាក់ ក្រណាត់គ្រប់ប្រភេទ និងខ្សែក្រង។
25. សំពៅពីស្រុកតើស៊ីសដឹកជញ្ជូនទំនិញរបស់អ្នកអ្នកមានទ្រព្យសម្បត្តិយ៉ាងច្រើនលើសលប់ដូចសំពៅពេញទៅដោយទំនិញនៅកណ្ដាលសមុទ្រ។
26. ពួកអ្នកចែវនាំអ្នកឲ្យធ្វើដំណើរនៅកណ្ដាលសមុទ្រ ស្រាប់តែមានខ្យល់ពីទិសខាងកើត បក់មកកម្ទេចអ្នក។
27. ទ្រព្យសម្បត្តិ ទំនិញ និងឥវ៉ាន់របស់អ្នកព្រមទាំងអ្នកដើរសំពៅ កម្មករសំពៅអ្នកជួសជុលសំពៅ អ្នកលក់ដូរនិងទាហានចំបាំងដែលនៅជាមួយអ្នកគឺនៅថ្ងៃដែលអ្នកវិនាសមនុស្សទាំងអស់ដែលស្ថិតនៅក្នុងអ្នកក៏នឹងត្រូវលិចលង់ទៅក្នុងសមុទ្រដែរ។