11. យើងនឹងដាក់ទោសជនជាតិម៉ូអាប់ ហើយពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។
12. ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ដោយជនជាតិអេដុមសងសឹកជនជាតិយូដាយ៉ាងឃោរឃៅ ពួកគេបានធ្វើឲ្យខ្លួនឯងមានទោស»។
13. ហេតុនេះ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងប្រហារស្រុកអេដុម យើងនឹងដកជីវិតពួកគេ ទាំងមនុស្ស ទាំងសត្វ យើងនឹងបំផ្លាញស្រុកគេតាំងពីថេម៉ាន រហូតដល់ដេដាន់ ពួកគេនឹងស្លាប់ដោយមុខដាវ។
14. យើងនឹងសងសឹកស្រុកអេដុម ដោយដៃអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង ពួកគេនឹងប្រព្រឹត្តចំពោះជនជាតិអេដុម តាមកំហឹងដ៏ខ្លាំងក្លារបស់យើង។ ពេលនោះ អេដុមនឹងទទួលស្គាល់ថា ការប្រព្រឹត្តល្មើសចំពោះយើងត្រូវទទួលទោសយ៉ាងណា» - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
15. ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ជនជាតិភីលីស្ទីនបានសងសឹកជនជាតិយូដា ដោយប្រមាថមាក់ងាយយ៉ាងព្រៃផ្សៃ ចង់តែបំផ្លាញគេ ហើយតាំងខ្លួនជាសត្រូវសួរពូជរបស់គេ»។ ហេតុនេះ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖
16. «យើងនឹងប្រហារស្រុកភីលីស្ទីន យើងនឹងដកជីវិតពួកកេរេធីម យើងនឹងលុបបំបាត់ប្រជាជនដែលរស់នៅតាមឆ្នេរសមុទ្រ។
17. យើងនឹងសងសឹកពួកគេ តាមកំហឹងដ៏ខ្លាំងក្លារបស់យើង។ នៅពេលយើងសងសឹកនោះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះជាអម្ចាស់មែន»។