អេសេ‌គាល 24:13-16 Khmer Standard Version (KHSV)

13. យេរូ‌សាឡឹម​អើយ នាង​ប្រឡាក់​ដោយ​អំពើ​ប្រាស​ចាក​សីលធម៌។ ទោះ​បី​យើង​ខំ​ជម្រះ​នាង​ឲ្យ​បរិសុទ្ធ​ក្ដី ក៏​នាង​នៅ​តែ​មិន​បរិសុទ្ធ​ដដែល។ ដូច្នេះ នាង​នៅ​សៅហ្មង រហូត​ដល់​យើង​សម្រេច​តាម​កំហឹង​របស់​យើង​ចប់​សព្វ​គ្រប់។

14. យើង​ជា​ព្រះ‌អម្ចាស់ យើង​និយាយ​យ៉ាង​ណា នឹង​កើត​មាន​យ៉ាង​នោះ។ យើង​សម្រេច​តាម​ពាក្យ​របស់​យើង ឥត​ដូរ​គំនិត​ឡើយ។ យើង​ក៏​មិន​អាណិត​អាសូរ ឬ​ស្ដាយ​ក្រោយ​ដែរ។ នាង​នឹង​ត្រូវ​ទទួល​ទោស​តាម​កិរិយា‌មារយាទ និង​អំពើ​ទាំង‌ឡាយ​ដែល​នាង​បាន​ប្រព្រឹត្ត»-នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

15. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖

16. «កូន​មនុស្ស​អើយ! យើង​នឹង​ដក​ជីវិត​ប្រពន្ធ​ដ៏​ជា​ទី​គាប់​ចិត្ត​របស់​អ្នក ក្នុង​មួយ​ប៉ប្រិច​ភ្នែក។ អ្នក​មិន​ត្រូវ​កាន់​ទុក្ខ មិន​ត្រូវ​សោក​សង្រេង មិន​ត្រូវ​បង្ហូរ​ទឹក​ភ្នែក​ឡើយ។

អេសេ‌គាល 24