អេសេ‌គាល 24:11-17 Khmer Standard Version (KHSV)

11. បន្ទាប់​មក ចូរ​ដាក់​ថ្លាង​ទទេ​លើ​ភ្លើងទុក​ឲ្យ​ក្ដៅ​រហូត​ទាល់​តែ​ស្ពាន់​ឡើង​ក្រហមអ្វីៗ​ដែល​កខ្វក់​នៅ​ក្នុង​នោះ ត្រូវ​រលាយរីឯ​ស្នឹម​ក៏​ត្រូវ​រលាយ​អស់​ដែរ។

12. ទោះ​បី​គេ​ខំ​ប្រឹង​យ៉ាង​ណា​ក៏​ដុស​ស្នឹម​មិន​ជ្រះ​ដែរ គឺ​មាន​តែ​ភ្លើង​ទេ​ដែល​អាច​ជម្រះ​ស្នឹម​បាន!

13. យេរូ‌សាឡឹម​អើយ នាង​ប្រឡាក់​ដោយ​អំពើ​ប្រាស​ចាក​សីលធម៌។ ទោះ​បី​យើង​ខំ​ជម្រះ​នាង​ឲ្យ​បរិសុទ្ធ​ក្ដី ក៏​នាង​នៅ​តែ​មិន​បរិសុទ្ធ​ដដែល។ ដូច្នេះ នាង​នៅ​សៅហ្មង រហូត​ដល់​យើង​សម្រេច​តាម​កំហឹង​របស់​យើង​ចប់​សព្វ​គ្រប់។

14. យើង​ជា​ព្រះ‌អម្ចាស់ យើង​និយាយ​យ៉ាង​ណា នឹង​កើត​មាន​យ៉ាង​នោះ។ យើង​សម្រេច​តាម​ពាក្យ​របស់​យើង ឥត​ដូរ​គំនិត​ឡើយ។ យើង​ក៏​មិន​អាណិត​អាសូរ ឬ​ស្ដាយ​ក្រោយ​ដែរ។ នាង​នឹង​ត្រូវ​ទទួល​ទោស​តាម​កិរិយា‌មារយាទ និង​អំពើ​ទាំង‌ឡាយ​ដែល​នាង​បាន​ប្រព្រឹត្ត»-នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

15. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖

16. «កូន​មនុស្ស​អើយ! យើង​នឹង​ដក​ជីវិត​ប្រពន្ធ​ដ៏​ជា​ទី​គាប់​ចិត្ត​របស់​អ្នក ក្នុង​មួយ​ប៉ប្រិច​ភ្នែក។ អ្នក​មិន​ត្រូវ​កាន់​ទុក្ខ មិន​ត្រូវ​សោក​សង្រេង មិន​ត្រូវ​បង្ហូរ​ទឹក​ភ្នែក​ឡើយ។

17. ចូរ​ខ្សឹក‌ខ្សួល​យ៉ាង​ស្ងាត់​ស្ងៀម តែ​កុំ​កាន់​ទុក្ខ​ឲ្យ​សោះ។ ត្រូវ​ជួត​ក្បាល ពាក់​ស្បែក​ជើង​ធ្វើ​ដូច​ធម្មតា កុំ​បាំង​មុខ ឬ​បរិភោគ​អាហារ​សម្រាប់​អ្នក​កាន់​ទុក្ខ​ឡើយ»។

អេសេ‌គាល 24