27. មេដឹកនាំរបស់ក្រុងនេះប្រៀបបាននឹងចចកដែលហែករំពាស៊ី គឺពួកគេនាំគ្នាបង្ហូរឈាម និងប្រហារជីវិតមនុស្សដណ្ដើមយកទ្រព្យសម្បត្តិ។
28. ព្យាការីរបស់គេជាមនុស្សលាក់ពុត គឺប្រកាសអំពីនិមិត្តហេតុក្លែងក្លាយ និងការទស្សន៍ទាយបោកប្រាស់។ ពួកគេពោលថា “ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ” តែព្រះអម្ចាស់ឥតមានព្រះបន្ទូលតាមរយៈពួកគេឡើយ។
29. ប្រជាជននៅក្នុងស្រុកនេះនាំគ្នាប្រព្រឹត្តអំពើឃោរឃៅ លួចប្លន់ និងកេងប្រវ័ញ្ចជនកំសត់ទុគ៌ត ជិះជាន់សង្កត់សង្កិនជនបរទេសដោយអយុត្តិធម៌។
30. យើងស្វែងរកក្នុងចំណោមពួកគេ ក្រែងលោឃើញនរណាម្នាក់មានគំនិតសង់កំពែងការពារក្រុង ហើយឈរនៅចំពោះមុខយើងត្រង់កន្លែងបាក់បែក ដើម្បីការពារស្រុកទេសកុំឲ្យវិនាស តែយើងរកពុំបានសោះ។
31. ដូច្នេះ យើងនឹងជះកំហឹងរបស់យើងទៅលើពួកគេ ភ្លើងនៃកំហឹងរបស់យើងផ្ដន្ទាទោសពួកគេ។ យើងដាក់ទោសពួកគេតាមអំពើដែលខ្លួនបានប្រព្រឹត្ត» -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។