6. កូនមនុស្សអើយ ចូរស្រែកថ្ងូរ ទាំងឈឺចាប់ខ្លោចផ្សា ចូរស្រែកថ្ងូរនៅចំពោះមុខពួកគេ។
7. ពេលពួកគេសួរអ្នកថា ហេតុអ្វីបានជាលោកស្រែកថ្ងូរដូច្នេះ? ត្រូវឆ្លើយទៅពួកគេវិញថា: ខ្ញុំស្រែកថ្ងូរ ព្រោះខ្ញុំបានទទួលដំណឹងមួយ មនុស្សទាំងអស់នឹងភ័យស្លន់ស្លោ គេបាក់ទឹកចិត្ត ហើយទន់ដៃទន់ជើងទាំងអស់គ្នា ដ្បិតហេតុការណ៍នោះមកដល់ហើយ» - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
8. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
9. កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើង! ចូរពោលថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ:មើលនែ៎ ដាវ!គឺដាវដែលគេសំលៀង និងខាត់យ៉ាងរលោង។
10. គេសំលៀងដាវនេះ សម្រាប់ប្រហារជីវិតគេខាត់វាយ៉ាងរលោង ចាំងដូចផ្លេកបន្ទោរ។
11. គេខាត់ដាវយ៉ាងរលោងដូច្នេះដើម្បីប្រុងប្រៀបប្រហារ។ដាវនេះត្រូវបានសំលៀង និងខាត់យ៉ាងរលោងសម្រាប់ឲ្យពេជ្ឈឃាតប្រើប្រាស់
12. កូនមនុស្សអើយ ចូរស្រែកទ្រហោយំទៅ!ដ្បិតគេដកដាវនោះសម្រាប់ប្រហារប្រជាជនរបស់យើងនិងមេដឹកនាំទាំងអស់នៃជនជាតិអ៊ីស្រាអែល។ពួកគេនឹងត្រូវស្លាប់ជាមួយប្រជាជនរបស់យើងដូច្នេះ ចូរគក់ទ្រូងទៅ!