អេសេ‌គាល 21:29-32 Khmer Standard Version (KHSV)

29. ពេល​អ្នក​អះ‌អាង​លើ​និមិត្ត‌ហេតុ​បោក​ប្រាស់ និង​ការ​ទស្សន៍‌ទាយ​បោក​បញ្ឆោត គេ​នឹង​ត្រៀម​ដាវ​កាត់​ក​អ្នក​ដែល​ជា​មនុស្ស​ទុច្ចរិត និង​ជា​មនុស្ស​អាក្រក់ ព្រោះ​ថ្ងៃ​ដែល​អ្នក​ត្រូវ​ទទួល​ទោស​មក​ដល់​ហើយ ពេល​នោះ អ្នក​លែង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត!។

30. ចូរ​ស៊ក​ដាវ​ក្នុង​ស្រោម​វិញ​ទៅ។ យើង​នឹង​វិនិច្ឆ័យ​ទោស​អ្នក នៅ​កន្លែង​ដែល​អ្នក​កើត គឺ​ស្រុក​កំណើត​របស់​អ្នក។

31. យើង​នឹង​ជះ​កំហឹង​របស់​យើង​លើ​អ្នក យើង​នឹង​ផ្លុំ​ភ្លើង​នៃ​កំហឹង​របស់​យើង​ទៅ​លើ​អ្នក ហើយ​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​កំរោល ដែល​ប៉ិន‌ប្រសប់​ខាង​បំផ្លាញ។

32. អ្នក​នឹង​វិនាស​នៅ​ក្នុង​ភ្លើង ឈាម​របស់​អ្នក​នឹង​ដក់​នៅ​ក្នុង​ស្រុក ហើយ​ក៏​គ្មាន​នរណា​នឹក​ដល់​អ្នក​ទៀត​ដែរ”។ នេះ​ជា​ពាក្យ​របស់​យើង ដែល​ជា​ព្រះ‌អម្ចាស់»។

អេសេ‌គាល 21