7. វាកម្ទេចកំពែងក្រុងហើយបំផ្លិចបំផ្លាញទីក្រុង។ប្រជាជននៅក្នុងស្រុកភ័យតក់ស្លុតនៅពេលឮសូរវាគ្រហឹម។
8. ប្រជាជាតិនានាលើកទ័ពពីគ្រប់ទិសទីពីគ្រប់អាណាខេត្តនាំគ្នាដាក់អន្ទាក់ចាប់សិង្ហស្ទាវនោះហើយវាធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកគេ។
9. ពួកគេដាក់វានៅក្នុងទ្រុងមួយ ខ្ទាស់យ៉ាងជិតរួចនាំយកទៅប្រគល់ឲ្យស្ដេចស្រុកបាប៊ីឡូនគេយកវាទៅឃុំទុកដើម្បីកុំឲ្យឮសំឡេងវាគ្រហឹមនៅតាមភ្នំនៃស្រុកអ៊ីស្រាអែលទៀត។
10. ម្ដាយរបស់អ្នកប្រៀបបាននឹងដើមទំពាំងបាយជូរដុះនៅក្បែរមាត់ទឹកទំពាំងបាយជូរនោះមានផ្លែផ្កា បែកមែកសាខាព្រោះសម្បូណ៌ទឹក។
11. ទំពាំងបាយជូរនោះមានមែកធំៗដែលក្លាយទៅជាដំបងរាជ្យដើមវាលូតឡើងខ្ពស់ជាងដើមឈើឯទៀតៗគេកោតសរសើរទំពាំងបាយជូរនោះព្រោះតែកំពស់ និងមានមែកច្រើន។
12. ប៉ុន្តែ ដើមទំពាំងបាយជូរនោះត្រូវគេរំលើងយ៉ាងកំរោល ហើយរលំទៅលើដី។ខ្យល់ពីទិសខាងកើតបក់មកធ្វើឲ្យផ្លែវាស្វិតក្រៀមរីឯមែកធំៗ ក៏ដាច់ចេញពីដើម ក្រៀមស្ងួតហើយត្រូវភ្លើងឆេះអស់ទៅ។
13. ឥឡូវនេះ គេយកទំពាំងបាយជូរនោះទៅដាំនៅវាលរហោស្ថាននៅលើដីហួតហែងគ្មានទឹក។
14. មានភ្លើងចេញពីដើមរបស់វាឆាបឆេះមែក និងផ្លែ។ទំពាំងបាយជូរនោះលែងមានមែកធំៗដែលក្លាយទៅដំបងរាជ្យទៀតហើយ។ទំនុកនេះត្រូវស្មូត្រជាទំនួញ»។