អេសេ‌គាល 19:10-14 Khmer Standard Version (KHSV)

10. ម្ដាយ​របស់​អ្នក​ប្រៀប​បាន​នឹងដើម​ទំពាំង‌បាយជូរ​ដុះ​នៅ​ក្បែរ​មាត់​ទឹកទំពាំង‌បាយជូរ​នោះ​មាន​ផ្លែ​ផ្កា បែក​មែក​សាខាព្រោះ​សម្បូណ៌​ទឹក។

11. ទំពាំង‌បាយជូរ​នោះ​មាន​មែក​ធំៗដែល​ក្លាយ​ទៅ​ជា​ដំបង​រាជ្យដើម​វា​លូត​ឡើង​ខ្ពស់​ជាង​ដើម​ឈើ​ឯ​ទៀតៗគេ​កោត​សរសើរ​ទំពាំង‌បាយជូរ​នោះព្រោះ​តែ​កំពស់ និង​មាន​មែក​ច្រើន។

12. ប៉ុន្តែ ដើម​ទំពាំង‌បាយជូរ​នោះ​ត្រូវ​គេ​រំលើងយ៉ាង​កំរោល ហើយ​រលំ​ទៅ​លើ​ដី។ខ្យល់​ពី​ទិស​ខាង​កើត​បក់​មកធ្វើ​ឲ្យ​ផ្លែ​វា​ស្វិត​ក្រៀមរីឯ​មែក​ធំៗ ក៏​ដាច់​ចេញ​ពី​ដើម ក្រៀម​ស្ងួតហើយ​ត្រូវ​ភ្លើង​ឆេះ​អស់​ទៅ។

13. ឥឡូវ​នេះ គេ​យក​ទំពាំង‌បាយជូរ​នោះទៅ​ដាំ​នៅ​វាល​រហោ‌ស្ថាននៅ​លើ​ដី​ហួត‌ហែង​គ្មាន​ទឹក។

14. មាន​ភ្លើង​ចេញ​ពី​ដើម​របស់​វាឆាប‌ឆេះ​មែក និង​ផ្លែ។ទំពាំង‌បាយជូរ​នោះ​លែង​មាន​មែក​ធំៗដែល​ក្លាយ​ទៅ​ដំបង​រាជ្យ​ទៀត​ហើយ។ទំនុក​នេះ​ត្រូវ​ស្មូត្រ​ជា​ទំនួញ»។

អេសេ‌គាល 19