5. ឧបមាថាមានមនុស្សសុចរិតម្នាក់ដែលប្រព្រឹត្តអំពើត្រឹមត្រូវ និងសុចរិត
6. គឺគេមិនចូលរួមបរិភោគសំណែននៅលើភ្នំ មិនជំពាក់ចិត្តនឹងព្រះក្លែងក្លាយរបស់ជនជាតិអ៊ីស្រាអែល មិនប្រព្រឹត្តអំពើសៅហ្មងជាមួយប្រពន្ធគេ មិនរួមបវេណីជាមួយប្រពន្ធក្នុងពេលនាងមានរដូវ
7. មិនជិះជាន់ ឬលួចទ្រព្យសម្បត្តិអ្នកដទៃ ប្រគល់របស់បញ្ចាំទៅម្ចាស់ដើម ចែកអាហារឲ្យអ្នកដែលឃ្លាន និងចែកសម្លៀកបំពាក់ដល់អ្នកដែលគ្មានអ្វីបិទបាំងកាយ
8. ឲ្យប្រាក់គេខ្ចី ដោយឥតយកការ ឬទារកំរៃហួសហេតុ មិនឃុបឃិតនឹងអំពើអយុត្តិធម៌ ហើយវិនិច្ឆ័យគូបដិបក្សយ៉ាងត្រឹមត្រូវ
9. ប្រព្រឹត្តតាមច្បាប់ និងវិន័យរបស់យើង ស្របតាមសេចក្ដីពិត។ អ្នកប្រព្រឹត្តដូច្នេះពិតជាមនុស្សសុចរិត ហើយគេនឹងរស់រានមានជីវិតជាក់ជាមិនខាន - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
10. ក៏ប៉ុន្តែ ប្រសិនបើមនុស្សសុចរិតនោះមានកូនប្រុសម្នាក់លួចប្លន់ កាប់សម្លាប់ និងប្រព្រឹត្តអំពើអាក្រក់បែបនេះ
11. គឺប្រព្រឹត្តផ្ទុយពីឪពុក ដោយចូលរួមបរិភោគសំណែននៅលើភ្នំ ប្រព្រឹត្តអំពើសៅហ្មងជាមួយប្រពន្ធគេ ជិះជាន់មនុស្សក្រីក្រទុគ៌ត លួចទ្រព្យសម្បត្តិគេ
12. មិនប្រគល់របស់បញ្ចាំទៅម្ចាស់ដើម ជំពាក់ចិត្តនឹងព្រះក្លែងក្លាយ ហើយប្រព្រឹត្តអំពើគួរស្អប់ខ្ពើមគ្រប់យ៉ាង
13. ឲ្យប្រាក់គេខ្ចី ដើម្បីយកការ និងទារកំរៃហួសហេតុ។ តើកូនរបៀបនេះអាចរស់បានឬ? ទេ កូននោះមិនអាចរស់បានឡើយ។ គេត្រូវតែស្លាប់ ព្រោះតែអំពើគួរស្អប់ខ្ពើមទាំងនោះ គេទទួលខុសត្រូវលើការស្លាប់របស់ខ្លួន។
14. ប្រសិនបើមនុស្សអាក្រក់នោះមានកូនប្រុសម្នាក់ កូនប្រុសនោះឃើញអំពើបាបទាំងប៉ុន្មានដែលឪពុកប្រព្រឹត្តតែមិនយកតម្រាប់តាមឪពុក
15. គឺមិនចូលរួមបរិភោគសំណែននៅលើភ្នំ មិនជំពាក់ចិត្តនឹងព្រះក្លែងក្លាយរបស់ជនជាតិអ៊ីស្រាអែល មិនប្រព្រឹត្តអំពើសៅហ្មងជាមួយប្រពន្ធគេ
16. មិនជិះជាន់គេ មិនរកស៊ីបញ្ចាំ មិនលួចទ្រព្យសម្បត្តិអ្នកដទៃ ចែកអាហារឲ្យអ្នកដែលឃ្លាន និងចែកសម្លៀកបំពាក់ដល់អ្នកដែលគ្មានអ្វីបិទបាំងកាយ