1. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
2. «ហេតុអ្វីបានជាអ្នករាល់គ្នាចេះតែសូត្រសុភាសិតនេះ នៅលើទឹកដីអ៊ីស្រាអែលថា “ឪពុកបរិភោគក្តឹបទំពាំងបាយជូរ ហើយកូនបែរជាឈឺធ្មេញ” ដូច្នេះ?
3. យើងជាព្រះដែលមានជីវិតគង់នៅ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់ - អ្នករាល់គ្នានឹងលែងសូត្រសុភាសិតនេះ នៅស្រុកអ៊ីស្រាអែលទៀតហើយ!