1. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
2. «កូនមនុស្សអើយ ចូរនិទានរឿងមួយចោទជាប្រស្នាដល់ពូជពង្សអ៊ីស្រាអែលទៅ!
3. ចូរប្រាប់ពួកគេថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: មានសត្វឥន្ទ្រីមួយយ៉ាងធំ ផ្ទាំងស្លាបវាវែង ស្លាបវាក្រាស់ ហើយចំរុះពណ៌។ ឥន្ទ្រីនោះហើរទៅដល់ភ្នំលីបង់ រួចកាច់ចុងតាត្រៅ។
4. ឥន្ទ្រីក៏កាច់មែកខ្ពស់ជាងគេ ពាំយកទៅស្រុករបស់អ្នកលក់ដូរ ដាក់នៅក្នុងក្រុងរបស់អ្នកជំនួញ។
5. បន្ទាប់មក ឥន្ទ្រីពាំគ្រាប់ពូជមួយពីស្រុកនោះ យកទៅដាក់លើថ្នាលមួយ។ ឥន្ទ្រីដាំគ្រាប់នោះដូចដាំដើមចាក នៅកន្លែងដែលមានទឹកបរិបូណ៌។
6. គ្រាប់ពូជនោះក៏ដុះឡើង ក្លាយទៅជាដើមទំពាំងបាយជូរបែកមែកសាខា វារនៅលើដី។ មែករបស់វាបែរទៅរកឥន្ទ្រី រីឯឫសស្ថិតនៅពីក្រោមវា។ ដើមទំពាំងបាយជូរនោះលូតលាស់ ចេញពន្លក បង្កើតមែកធាង។