55. ក្រុងសូដុម និងស្រុកភូមិដែលនៅជុំវិញ នឹងបានដូចដើម ក្រុងសាម៉ារី និងស្រុកភូមិដែលនៅជុំវិញ នឹងបានដូចដើម ហើយនាង និងស្រុកភូមិរបស់នាង ក៏បានដូចដើមឡើងវិញដែរ។
56. កាលនាងនៅមានអំនួត នាងតែងតែមាក់ងាយសូដុម។
57. គ្រានោះ អំពើអាក្រក់របស់នាងមិនទាន់បើកមុខនៅឡើយទេ។ ឥឡូវនេះ ដល់វេនដែលក្រុងនានានៃស្រុកអារ៉ាម និងស្រុកភូមិនៅជុំវិញ ប្រមាថមើលងាយនាងហើយ។ ក្រុងទាំងឡាយនៃស្រុកភីលីស្ទីន ដែលនៅជិតខាងនាង ក៏នាំគ្នាមើលងាយនាងដែរ។
58. នាងត្រូវរងនូវអំពើថោកទាប និងអំពើគួរស្អប់ខ្ពើមដែលខ្លួនបានប្រព្រឹត្ត - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
59. ដូច្នេះ យើងជាព្រះជាអម្ចាស់ យើងនឹងប្រព្រឹត្តចំពោះនាងតាមអំពើដែលនាងបានប្រព្រឹត្ត គឺនាងបានបំភ្លេចពាក្យសម្បថ ដោយផ្ដាច់សម្ពន្ធមេត្រីរបស់យើង។
60. ប៉ុន្តែ យើងនៅនឹកដល់សម្ពន្ធមេត្រី ដែលយើងបានចងជាមួយនាង កាលពីនាងនៅក្មេង ហើយយើងនឹងចងសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយនាង។
61. នាងនឹងនឹកឃើញពីកិរិយាមារយាទដ៏អាក្រក់របស់ខ្លួន ហើយនៅពេលនាងទទួលបងស្រី និងប្អូនស្រីឲ្យនៅជាមួយ នោះនាងនឹងនឹកខ្មាស។ យើងនឹងឲ្យនាងត្រួតត្រាលើបងស្រី និងប្អូនស្រី តែពួកគេមិនចូលរួមក្នុងសម្ពន្ធមេត្រីដែលយើងចងជាមួយនាងទេ។
62. យើងនឹងចងសម្ពន្ធមេត្រីជាមួយនាង។ ពេលនោះ នាងនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។
63. នាងនឹងនឹកឃើញ ពីកិរិយាមារយាទដ៏អាក្រក់របស់ខ្លួន ហើយនឹកខ្មាស។ យើងនឹងលើកលែងទោសចំពោះកំហុសទាំងប៉ុន្មានដែលនាងបានប្រព្រឹត្ត ពេលនោះ នាងនឹកស្ដាយរកអ្វីថ្លែងពុំបាន» - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។