អេសេ‌គាល 16:40-43 Khmer Standard Version (KHSV)

40. ពួក​គេ​នឹង​ប្រមូល​បណ្ដា‌ជន​មក ហើយ​យក​ដុំ​ថ្ម​គប់​នាង និង​យក​ដាវ​ចាក់​ទម្លុះ​នាង។

41. ពួក​គេ​នឹង​ដុត​ផ្ទះ​របស់​នាង ពួក​គេ​នឹង​កាត់​ទោស​នាង​ឲ្យ​ស្រី​ជា​ច្រើន​ឃើញ។ យើង​នឹង​បញ្ឈប់​អំពើ​ពេស្យា‌ចារ​របស់​នាង នាង​លែង​បង់​ប្រាក់​ឲ្យ​សហាយ​របស់​នាង​ទៀត​ហើយ។

42. ពេល​ដាក់​ទោស​នាង​រួច​ហើយ យើង​នឹង​រសាយ​កំហឹង។ យើង​លែង​ប្រច័ណ្ឌ យើង​ស្ងប់​ចិត្ត​លែង​ខឹង‌សម្បារ​នឹង​នាង​ទៀត។

43. ដោយ​នាង​ពុំ​បាន​នឹក​ឃើញ​គ្រា​នាង​នៅ​ពី​ក្មេង ហើយ​ប្រព្រឹត្ត​អំពើ​ផ្សេងៗ​ធ្វើ​ឲ្យ​យើង​ខឹង នោះ​យើង​នឹង​ដាក់​ទោស​នាង​តាម​អំពើ​ដែល​នាង​ប្រព្រឹត្ត គឺ​នាង​បាន​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម ថែម​ពី​លើ​អំពើ​ដ៏​ថោក​ទាប - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

អេសេ‌គាល 16