1. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖
2. «កូនមនុស្សអើយ! ចូរប្រាប់អ្នកក្រុងយេរូសាឡឹមឲ្យដឹងពីអំពើដ៏គួរឲ្យស្អប់ខ្ពើម ដែលពួកគេប្រព្រឹត្ត។
3. ចូរប្រាប់ពួកគេថា ព្រះជាអម្ចាស់មានព្រះបន្ទូលមកកាន់ក្រុងយេរូសាឡឹមដូចតទៅ: នាងមានកំណើតនៅស្រុកកាណាន។ ឪពុករបស់នាងជាសាសន៍អាម៉ូរី ម្ដាយរបស់នាងជាសាសន៍ហេត។
4. នៅថ្ងៃដែលនាងកើត គេមិនបានកាត់ផ្ចិតនាងទេ គេមិនបានយកទឹកមកលាងសម្អាតនាង គេមិនបានយកអំបិល មកលាបនាង ហើយគេក៏មិនបានយកសំពត់មករុំនាងដែរ។
5. គ្មាននរណាយកភ្នែកមើលនាងទេ ហើយក៏គ្មាននរណាថែទាំនាងដែរ។ ផ្ទុយទៅវិញ នៅថ្ងៃនាងកើត គេស្អប់ខ្ពើមនាង ហើយយកនាងទៅបោះចោលនៅវាលស្រែ។
6. យើងបានដើរកាត់តាមនោះ ឃើញនាងកំពុងតែបម្រះក្នុងថ្លុកឈាម យើងក៏ប្រាប់នាងថា ចូរមានជីវិតឡើង! ទោះបីនាងស្ថិតនៅក្នុងឈាមក៏ដោយ ចូរមានជីវិតឡើង!
7. យើងបានធ្វើឲ្យនាងចម្រើនឡើង ដូចដំណាំលូតលាស់នៅតាមចម្ការ។ នាងក៏បានចម្រើនធំឡើងពេញរូបពេញរាង មានរូបឆោមល្អឥតខ្ចោះ។ ប៉ុន្តែ នាងគ្មានសម្លៀកបំពាក់បិទបាំងកាយទេ។