17. ប្រសិនបើយើងធ្វើឲ្យសង្គ្រាមកើតមានដល់ស្រុក ប្រសិនបើយើងបញ្ជាឲ្យកងទ័ពមួយវាយលុកស្រុកនោះ ប្រល័យជីវិតទាំងមនុស្សទាំងសត្វ
18. ទោះបីមានអ្នកទាំងបីរស់នៅក្នុងស្រុកក្ដី យើងសុំប្រកាសក្នុងនាមយើងជាព្រះដែលមានជីវិតគង់នៅថា អ្នកទាំងបីរំដោះបានតែជីវិតរបស់ខ្លួនប៉ុណ្ណោះ គឺសូម្បីតែកូនប្រុសកូនស្រីរបស់គេផ្ទាល់ ក៏គេពុំអាចរំដោះបានដែរ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
19. ប្រសិនបើយើងធ្វើឲ្យជំងឺរាតត្បាតកើតមានក្នុងស្រុកនេះ ដើម្បីដាក់ទោសពួកគេ ដោយប្រល័យជីវិតទាំងមនុស្សទាំងសត្វ
20. ទោះបីមានណូអេ ដានីយ៉ែល និងយ៉ូបរស់នៅក្នុងស្រុកក្ដី យើងសុំប្រកាសក្នុងនាមយើងជាព្រះដែលមានជីវិតគង់នៅថា សេចក្ដីសុចរិតរបស់អ្នកទាំងបីរំដោះបានតែជីវិតរបស់ខ្លួនប៉ុណ្ណោះ គឺសូម្បីតែកូនប្រុសកូនស្រីរបស់គេផ្ទាល់ ក៏គេពុំអាចរំដោះបានដែរ» - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់ -។
21. ពិតមែនហើយ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ទោះបីយើងដាក់ទោសក្រុងយេរូសាឡឹម ដោយគ្រោះកាចទាំងបួនយ៉ាង គឺសង្គ្រាម ទុរ្ភិក្ស សត្វសាហាវ និងជំងឺរាតត្បាត ដើម្បីប្រល័យជីវិតពួកគេទាំងមនុស្សទាំងសត្វក្ដី
22. ក៏មានមនុស្សប្រុសស្រីមួយចំនួននៅសេសសល់ដែរ។ ខ្មាំងនឹងកៀរអ្នកទាំងនោះឲ្យចេញមកនៅជាមួយអ្នករាល់គ្នា។ អ្នករាល់គ្នានឹងឃើញរបៀបដែលគេរស់នៅ ព្រមទាំងរបៀបដែលគេប្រព្រឹត្ត ហើយអ្នករាល់គ្នានឹងធូរស្រាលក្នុងចិត្ត ចំពោះទុក្ខវេទនាដែលយើងបានធ្វើឲ្យកើតមានដល់ក្រុងយេរូសាឡឹម។
23. អ្នកទាំងនោះនឹងសម្រាលទុក្ខអ្នករាល់គ្នា តាមរបៀបដែលគេរស់នៅ និងរបៀបដែលគេប្រព្រឹត្ត ហើយអ្នករាល់គ្នានឹងយល់ថា អ្វីៗទាំងអស់ដែលយើងប្រព្រឹត្តចំពោះក្រុងនេះមិនមែនឥតមូលហេតុទេ» - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។